
ចំនួនអ្នកស្លាប់ដោយសារការបាក់ដីនៅខេត្ត Gorontalo ប្រទេ សឥណ្ឌូនេស៊ី កើនឡើងដល់ ១១នាក់ និង ១៧នាក់បាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងគំហុក បណ្តាលឱ្យមានការបាក់ដីនៅក្នុងអណ្តូងរ៉ែមាសខុសច្បាប់មួយកាលពីចុងសប្តាហ៍នៅកោះ Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី នេះបើតាមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០២៤។
លោក Heriyanto ដែលជាប្រធានក្រុមស្វែងរក និងជួយសង្គ្រោះ Gorontalo លើកឡើង កិច្ចខិតខំប្រឹងប្រែងស្វែងរកត្រូវបានរារាំងដោយទីតាំងដាច់ស្រយាលនៃកន្លែងរុករករ៉ែ និងស្ថានភាពផ្លូវលំបាក ដែលយានយន្តមិនអាចធ្វើដំណើរបានដោយសារតែស្ពានបាក់ជាច្រើន តម្រូវឱ្យធ្វើដំណើរដោយថ្មើរជើង។ ក្រុមអ្នកជួយសង្គ្រោះត្រូវដើរប្រហែល ២០ គីឡូម៉ែត្រ ដើម្បីទៅដល់កន្លែងបាក់ដី ហើយត្រូវបានរារាំងដោយភក់ក្រាស់ពេញផ្លូវ និងភ្លៀងបន្តធ្លាក់ក្នុងតំបន់នោះ ដែលធ្វើអោយមានកាយឺតយ៉ាវក្នុងការទៅសង្គោះទាន់ពេល។
ប្រែសម្រួលដោយ ម៉ុក ម៉ានិច
