ភ្នំពេញ ៖ នៅវេលាម៉ោងជាង ១២រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ នេះ សមត្ថកិច្ចចម្រុះរបស់រាជធានីភ្នំពេញ បានចុះបង្ក្រាបក្លិបកម្សាន្ត យីហោ ហ្គោលឡាញ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយបានឃាត់ខ្លួនមនុស្សប្រុស-ស្រីជិត ៣០០នាក់។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃការចុះបិទក្លិបនេះ គឺម្ចាស់ក្លិបនេះ មិនស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលកំពុងទប់ស្កាត់ និងបង្ការវីរុសកូវីដ១៩ ដែលពុំទាន់ថមថយនៅឡើយ ហើយបានបើកឲ្យមនុស្សចូលកម្សាន្តយ៉ាងអនាធិបតេយ្យ៕
សំអាង






