ប្រាសាទបាយក្អែក មានទីតាំងនៅខាងលិចប្រាសាទ អង្គរវត្ត ដែលមិនសូវមានអ្នកស្គាល់ ហើយទេសចរភាគច្រើនឆ្លង កាត់ទៅហួសមកហួស។
បច្ចុប្បន្នប្រាសាទនេះមានស្ថាន ភាពបាក់បែកទ្រុឌទ្រោមនៅសល់តែគ្រឹះ ហើយមានរចនាសម្ពន្ធប្រាសាទ សម្ភារ ស្លាកស្នាមនៅសល់ ជើងទម្រ ព្រះសីសៈព្រះពោធិសត្វប្រាជ្ញបារមី តារចនាបថបាយ័ន្ត និងសសរពេជ្រ ដែលតាមអ្នកជំនា ញសន្និដ្ឋានថា ប្រាសាទនេះសាងសង់ឡើងក្នុងស.វ.ទី ១២ តាមរចនាបថបាយ័ន្ត។

នៅជុំវិញប្រាសាទជាទីសក្ការៈនេះ សម្បូរទៅដោយទួលជាច្រើនដែលមនុស្សរស់នៅ ហើយប្រហែលជាអាចមានមនុស្សរស់ នៅមុនមានប្រាសាទក៏ថាបាន។
ក្នុងឱកាសចុះពិនិត្យការដ្ឋានកំណាយប្រាសាទ បាយក្អែកមនៅថ្ងៃទី០៣ ខែសីហា កន្លងមកនេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្រេចជាមួយអ្នកជំ នាញពាក់ព័ន្ធ រួមគ្នាលើកតម្លៃប្រាសាទបាយក្អែកឱ្យក្លាយជាសារមន្ទីរលម្ហដើម្បីទាក់ទាញទេសចរ និងអភិរក្សសំណង់ប្រាសាទឱ្យផុតពីហានីភ័យ។ ក្រុមការ ងារនឹងដាំដើមឈើ ដាំស្មៅ ស្តារស្រះ តាំងបង្ហាញប្រវត្តិប្រាសាទ និងលទ្ធផលបានពីកំណាយ រៀបចំទីតាំងនេះសម្រាប់ទាក់ទាញភ្ញៀវទេសចរមកទស្សនា សម្រាក កាយ និងការរៀបចំពិធីផ្សេងៗផង៕






