(ខេត្តឧត្ដរមានជ័យ,ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១)៖យុវតីម្នាក់ដែលសង្សារបានលួច ដឹកចេញពីមណ្ឌលចត្តាឡីស័កស្រុកត្រពាំងប្រាសាទ ដែលនៅពេលនេះ ត្រូវកម្លាំងសមត្ថកិច្ច ស្រុកអន្លង់វែងឃាត់ខ្លួនបានរួមជាមួយបក្ខពួកចំនួន៤នាក់ បញ្ជូនទៅអោយអាជ្ញាធរ និងមន្រ្តីជំនាញនាំយកទៅធ្វើចត្តាឡីស័ក។
យុវតីដែលបានបាត់ខ្លួនពីមណ្ឌលចត្តាឡីស័ក កាលម៉ោង២៤ ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ ដែលត្រូវបានសង្សារនាំលួចរត់ចេញ ពីមណ្ឌលធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាហ៊ុនសែនគ្រួសារយ៉េត ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ហើយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរស្រុកអន្លង់វែង និងស្រុកត្រពាំងប្រា សាទ បានចុះប្រតិបត្តិការរកឃើញនៅម៉ោង១៣ និង៤០នាទី ថ្ងៃ១៦ខែកុម្ភ: ឆ្នាំ២០២១ស្ថិតនៅមុខផ្ទះសំណាក់ឡាក់គីស្តារ ភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រួមនឹងបក្ខពួក ៤នាក់ទៀត។
យុវតីឈ្មោះ ធា ស៊ីថា អាយុ ១៧ឆ្នាំ រស់នៅភូមិ ព្រែកសង្ហា ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានរត់គេខ្លួនពីចត្តាឡីស័ក។
ហើយចំណែកឈ្មោះ ឌិន សាម៉ើយ ភេទប្រុស អាយុ២១ឆ្នាំកសិករ រស់នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាសង្សារជាអ្នកនាំរត់។
ចំណែក៣នាក់ទៀត ជាប់ពាក់ព័ន្ធធ្វើដំណើរជាមួយគ្នា ទី១.ឈ្មោះ ផល បញ្ញា ប្រុស អាយុ ២២ឆ្នាំ កសិករ រស់នៅ ភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទី២.ផុន ណែត ប្រុស អាយុ ២៧ឆ្នាំ កម្មករ រស់នៅ ភូមិព្រៃពីរ ឃុំព្រៃពីរ ស្រុកដងទង់ ខេត្តកំពត និងទី៣.ប៉ុន រើន ប្រុស អាយុ ២០ឆ្នាំ កសិករ រស់នៅ ភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំង ប្រាសាទខេត្ត ឧត្តរមាន ជ័យ។ បច្ចុប្បន្ន,អាវុធហត្ថស្រុក បានប្រគល់អោយអាជ្ញាធរ ទាំង៥នាក់ យកទៅ ធ្វើចត្តាឡីស័កហើយ៕
ដោយ៖ផុន បេនផរ(កែសម្រួលដោយ មណ្ឌល កែវ)






