
AFP រាយការណ៍ថា យ៉ាងហោចណាស់មនុស្ស៨៥ នាក់បានស្លាប់ និងជាង ៣២២ នាក់បានរងរបួសនៅក្នុងការរត់ជាន់គ្នា កាលពីថ្ងៃពុធ នៅឯមជ្ឈមណ្ឌលផ្តល់ជំនួយក្នុងតំបន់ បាប អាល់យេមែន (Bab Al-Yemen) នៃទីក្រុងសាណា (Sanaa) រដ្ឋធានីនៃប្រទេសយេម៉ែន។ មនុស្ស ៣នាក់ ត្រូវបានឃុំខ្លួនជុំវិញឧបទ្ទវហេតុ នៅសាណា បន្ទាប់ ពីហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នា នៅសាលា ដើម្បីទទួលបានអំណោយចំនួន ប្រហែល៨ ដុល្លារសម្រាប់ចុងបញ្ចប់នៃបុណ្យរ៉ាម៉ាដនពីឈ្មួញក្នុងស្រុកដោយមិនមានការសហការពីក្រសួង មហាផ្ទៃ។
លោក ម៉ាឌី អាល់ ម៉ាសាត (Mahdi al-Mashat) ប្រធានក្រុមប្រឹក្សានយោបាយរបស់ក្រុម ហូធី បានសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះនិងបានបញ្ជាឱ្យបង្កើតគណៈកម្មាធិការសន្តិសុខ ស៊ើប ការណ៍សម្ងាត់ តុលាការ និងអយ្យការសាធារណៈរបស់ប្រទេស ដើម្បីស៊ើបអង្កេតឧបទ្ទវហេតុនេះ។ គួរបញ្ជាក់ថា ប្រជាជនយេម៉ែន ជាច្រើនដែលក្រីក្រដោយសារជម្លោះជាច្រើនឆ្នាំបាននាំគ្នាទៅមជ្ឈមណ្ឌលសប្បុរសធម៌សម្រាប់តម្រូវការជាមូលដ្ឋាន ខណៈពិធី បុណ្យ អ៊ីតl-Fitr អាល់ហ្វីត(Eid al-Fitr) ដែលជាពិធីបុណ្យដ៏សំខាន់បំផុតមួយនៅក្នុងប្រតិទិនអ៊ីស្លាមកំពុងខិតជិតមកដល់៕
ប្រែសម្រួលដោយ ប៊ុន សុភាព


