ទាក់ទិនចំពោះបញ្ហានេះ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសឹ្ទងត្រែង លោក គឹម ហុងសាន បានប្រាប់ភ្នាក់ងារទូរទស្សន៍អាស៊ីអាគ្នេយ៍តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១០ ខែមីនា ថា បទល្មើសអនុផលព្រៃឈើ ទាំងពីរទីតាំងនេះបន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍មកភ្លាម លោកក៏បានចេញបទបញ្ជាឲ្យលោក វ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ តែលោ ក វ៉ា សុខា បានរុញឲ្យលោក អៀ គឹមហេង នាយសង្កាត់រដ្ឋបាលព្រៃឈើ ប្រចាំនៅឃុំសំអាង ជាអ្នកដឹកនាំកម្លាំងទៅបង្រ្កាប។តែរយៈពេលបីថ្ងៃមកហើយ នៅមិនទាន់ឃើញបង្រ្កាបនៅឡើយ ៕
(ស្ទឹងត្រែង)៖ទីតាំងស្តុកឈើហ៊ុប និងឈើសន្លឹកកែឆ្នៃពីរកន្លែងនៅជាយខេត្តសឹ្ទងត្រែងជាប់ព្រំប្រទល់ស្រុកឆែបខេត្តព្រះវិហារត្រូវបានប្រជាពលរដ្ឋរាយការណ៍ដល់សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកថាឡាបរិវ៉ាត់អស់រយៈពេលបីថ្ងៃមកហើយតែសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើបានរុញដាក់គ្នា ហាក់មិនហ៊ានបង្រ្កាប ។ ទាក់ទិនចំពោះបញ្ហានេះ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសឹ្ទងត្រែង លោក គឹម ហុងសាន បានប្រាប់ភ្នាក់ងារទូរទស្សន៍អាស៊ីអាគ្នេយ៍តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១០ ខែមីនា ថា បទល្មើសអនុផលព្រៃឈើ ទាំងពីរទីតាំងនេះបន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍មកភ្លាម លោកក៏បានចេញបទបញ្ជាឲ្យលោក វ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ តែលោ ក វ៉ា សុខា បានរុញឲ្យលោក អៀ គឹមហេង នាយសង្កាត់រដ្ឋបាលព្រៃឈើ ប្រចាំនៅឃុំសំអាង ជាអ្នកដឹកនាំកម្លាំងទៅបង្រ្កាប។តែរយៈពេលបីថ្ងៃមកហើយ នៅមិនទាន់ឃើញបង្រ្កាបនៅឡើយ ៕
Posted by SEATV News 24 Hours on Tuesday, 10 March 2020





