(ខេត្តកំពង់ស្ពឺថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០)៖ ផ្លូវជាតិលេខ៤ដែលជាផ្លូវទេសចរណ៍ជាតិអន្តរជាតិឆ្លងកាត់រាល់ថ្ងៃឆ្ពោះទៅខេត្តកោះកុង ខេត្តព្រះសីហនុនោះ នៅម្តុំជញ្ជីងថ្លឹងរថយន្ត ស្ទើរក្លាយទៅជាកូនបឹងថ្លុកសត្វគោ សត្វក្របីដេកទៅហើយ។មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ មិនឃើញអើពើជួសជុលសោះចាប់តាំងពីលោក ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តឡើងថ្មីនេះ។
ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់និង រស់នៅក្បែកន្លែងជញ្ជីងថ្លឹងរថយន្តនេះ បាននិយាយមិនបញ្ចេញឈ្មោះថាកាលពីមុនផ្លូវជាតិលេខ៤ត្រង់ម្តុំជញ្ជីងថ្លឹងរថយន្តនេះកាលពីលោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺចាស់នៅគ្រប់គ្រងមិនមានជង្ហុក មានទឹកដកដូចឥឡូវនេះទេ ហើយលោក ហុង ចាន់សុខា ប្រធានមន្ទីរតែងតែដឹកនាំ
មន្ត្រីក្រោមឱវ៉ាទធ្វើការជួសជុលផ្លូវសំបុកមាន់ជាដើម។ប៉ុន្តែ ឥឡូវនេះលោកប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺទើបឡើងកាន់តំណែងថ្មីៗនេះ មិនសូវយកចិត្តទុកដាក់ ធ្វើការជួសជុលឡើយ។ កន្លងមកទីនេះធ្លាប់មានគ្រោះថ្នាក់ចរាចរ មានទាំងអ្នកស្លាប់និងរងរបួស ពិការរហូតដល់សព្វថ្ងៃផងដែរ។
ពលរដ្ឋឈ្មោះ ឈាង ថាង ភេទប្រុសអាយុ៧១ឆ្នាំ រស់នៅភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មាន ថាត្រង់ចំណុចដែលមន្ទីរសារធារណៈការនិងដឹកជញ្ជូនខេត្តដាក់ជញ្ជីងសម្រាប់ថ្លឹងរថយន្តដែលដឹកលើសទម្ងន់នេះរងការខូចខាតផ្លូវបានក្លាយជាត្រពាំងទឹកនៅលើផ្លូវជាតិលេខ៤ជាកង់ៗ ហើយមិនឃើញខាងជំនាញឬមន្ត្រីមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ មកជួសជុលនោះទេ ។
លោកតា វ័យ៧១ឆ្នាំបានបន្តទៀតថា ពេលដែលរថយន្តបើកឡើងជញ្ជីងរួចហើយនោះគាត់ឃើញម្ចាស់រថយន្តចុះដើរចូលទៅកន្លែងដែលអ្នកកាន់ជញ្ជីងយកលុយទៅឲ្យមិនដឹងថាជាថ្នូរនិងរថយន្តដឹកទំងន់លើសឬមួយយ៉ាងណានោះទេ។
ប្រជាពលរដ្ឋសំណូមពរទៅលោកប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនថ្មីនឹងឯ.ឧរដ្ឋមន្ត្រី ក្រសួងសារធារណៈការនឹងដឹកជញ្ជូន ជួយជួសជុលផ្លូវដែលរងការខូចខាតដក់ទឹកនៅក្បែរជញ្ជីងដាក់ថ្លឹងរថយន្តនេះផងព្រោះថាពេលមានភ្លៀងធ្លាក់ ម្តងៗត្រង់ចំណុចដក់ទឹកនេះវាជ្រៅមានជង្ហុក បើមានបងប្អូនណាជិៈម៉ូតូមិនប្រយ័ត្នប្រាកដជាដួលរងគ្រោះថ្នាក់ជាក់ជាមិនខានឡើយ។
អ្នកយកព័ត៌មានមិនអាចសុំការបកស្រាយពីលោកប្រធានមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានទេដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង។តែប្រជាពលរដ្ឋសង្ឃឹមថាឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណៈការនឹងដឹកជញ្ជូន នឹងចាត់ជំនាញចុះពិនិត្យនិងជួសជុលផ្លូវជាតិលេខ៤រងការខូចខាត នេះជាមិនខាន៕
ផ្លូវជាតិលេខ៤ម្តុំកន្លែងជញ្ជីងថ្លឹងរថយន្តក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណៈការខេត្តកំពង់ស្ពឺរងការខូចខាតស្ទើរក្លាយជាថ្លុកក្របីដេកទៅហើយ(ខេត្តកំពង់ស្ពឺថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០)៖ ផ្លូវជាតិលេខ៤ដែលជាផ្លូវទេសចរណ៍ជាតិអន្តរជាតិឆ្លងកាត់រាល់ថ្ងៃឆ្ពោះទៅខេត្តកោះកុង ខេត្តព្រះសីហនុនោះ នៅម្តុំជញ្ជីងថ្លឹងរថយន្ត ស្ទើរក្លាយទៅជាកូនបឹងថ្លុកសត្វគោ សត្វក្របីដេកទៅហើយ។មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ មិនឃើញអើពើជួសជុលសោះចាប់តាំងពីលោក ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តឡើងថ្មីនេះ។ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់និង រស់នៅក្បែកន្លែងជញ្ជីងថ្លឹងរថយន្តនេះ បាននិយាយមិនបញ្ចេញឈ្មោះថាកាលពីមុនផ្លូវជាតិលេខ៤ត្រង់ម្តុំជញ្ជីងថ្លឹងរថយន្តនេះកាលពីលោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺចាស់នៅគ្រប់គ្រងមិនមានជង្ហុក មានទឹកដកដូចឥឡូវនេះទេ ហើយលោក ហុង ចាន់សុខា ប្រធានមន្ទីរតែងតែដឹកនាំមន្ត្រីក្រោមឱវ៉ាទធ្វើការជួសជុលផ្លូវសំបុកមាន់ជាដើម។ប៉ុន្តែ ឥឡូវនេះលោកប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺទើបឡើងកាន់តំណែងថ្មីៗនេះ មិនសូវយកចិត្តទុកដាក់ ធ្វើការជួសជុលឡើយ។ កន្លងមកទីនេះធ្លាប់មានគ្រោះថ្នាក់ចរាចរ មានទាំងអ្នកស្លាប់និងរងរបួស ពិការរហូតដល់សព្វថ្ងៃផងដែរ។ពលរដ្ឋឈ្មោះ ឈាង ថាង ភេទប្រុសអាយុ៧១ឆ្នាំ រស់នៅភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មាន ថាត្រង់ចំណុចដែលមន្ទីរសារធារណៈការនិងដឹកជញ្ជូនខេត្តដាក់ជញ្ជីងសម្រាប់ថ្លឹងរថយន្តដែលដឹកលើសទម្ងន់នេះរងការខូចខាតផ្លូវបានក្លាយជាត្រពាំងទឹកនៅលើផ្លូវជាតិលេខ៤ជាកង់ៗ ហើយមិនឃើញខាងជំនាញឬមន្ត្រីមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ មកជួសជុលនោះទេ ។លោកតា វ័យ៧១ឆ្នាំបានបន្តទៀតថា ពេលដែលរថយន្តបើកឡើងជញ្ជីងរួចហើយនោះគាត់ឃើញម្ចាស់រថយន្តចុះដើរចូលទៅកន្លែងដែលអ្នកកាន់ជញ្ជីងយកលុយទៅឲ្យមិនដឹងថាជាថ្នូរនិងរថយន្តដឹកទំងន់លើសឬមួយយ៉ាងណានោះទេ។ប្រជាពលរដ្ឋសំណូមពរទៅលោកប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនថ្មីនឹងឯ.ឧរដ្ឋមន្ត្រី ក្រសួងសារធារណៈការនឹងដឹកជញ្ជូន ជួយជួសជុលផ្លូវដែលរងការខូចខាតដក់ទឹកនៅក្បែរជញ្ជីងដាក់ថ្លឹងរថយន្តនេះផងព្រោះថាពេលមានភ្លៀងធ្លាក់ ម្តងៗត្រង់ចំណុចដក់ទឹកនេះវាជ្រៅមានជង្ហុក បើមានបងប្អូនណាជិៈម៉ូតូមិនប្រយ័ត្នប្រាកដជាដួលរងគ្រោះថ្នាក់ជាក់ជាមិនខានឡើយ។អ្នកយកព័ត៌មានមិនអាចសុំការបកស្រាយពីលោកប្រធានមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានទេដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង។តែប្រជាពលរដ្ឋសង្ឃឹមថាឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណៈការនឹងដឹកជញ្ជូន នឹងចាត់ជំនាញចុះពិនិត្យនិងជួសជុលផ្លូវជាតិលេខ៤រងការខូចខាត នេះជាមិនខាន៕អ៊ុំ ណូន
Posted by SEATV News 24 Hours on Tuesday, 26 May 2020





