ប្រទេសកាណាដា នឹងបញ្ជូននាវាកងទ័ពជើងទឹកទៅ កាន់ឆ្នេរសមុទ្រនៃប្រទេសហៃទី ដើម្បីប្រមូលផ្តុំការស៊ើបការណ៍ ខណៈដែលប្រទេសការីប៊ីន បន្តទទួលរងនូវអសន្តិសុខផ្នែកសេដ្ឋកិច្ច និងនយោបាយ ព្រមទាំងអំពើហិង្សា ដែលភាគច្រើនត្រូវបានជំរុញដោយក្រុមឧក្រិដ្ឋជនដែលបានរៀបចំ។
នាយករដ្ឋមន្ត្រីកាណាដា លោក ចាសស្ទីន ទ្រូដូ (Justin Trudeau) បានប្រកាសពីការសម្រេចចិត្តនេះ នៅក្នុងកិច្ចប្រជុំមួយរបស់មេដឹកនាំការីប៊ីន កាលពីថ្ងៃព្រហស្បតិ៍។
ក្នុងចំណោមប្រធានបទ ដែលមេដឹកនាំបានពិភាក្សា គឺផ្តោតលើក្រុមទំនើង ប្រដាប់អាវុធដ៏មានឥទ្ធិពល កំពុងប្រតិបត្តិការនៅក្នុងប្រទេស ដែលនាំឱ្យមានរបាយ ការណ៍រីករាលដាលនៃឃាតកម្ម ការចាប់ ជំរិត និងអំពើហិង្សាផ្លូវភេទ។
មេដឹកនាំកាណាដាមិន បានបញ្ជាក់ថា មាននាវាប៉ុន្មានគ្រឿងនឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ឬរយៈពេលនៃបេសកកម្មរបស់ពួកគេទេ។
ប៉ុន្តែការប្រកាសនេះបានធ្វើឡើងក្នុងអំឡុង ពេលនៃកិច្ចប្រជុំមួយសម្រាប់ ការីខម (CARICOM) ដែលជាប្លុកពាណិជ្ជ កម្មការ៉ាប៊ីន មានសមាជិក១៥ នាក់។
គួរបញ្ជាក់ថា មេដឹក នាំប្រទេសហៃទី ក៏ធ្លាប់បានស្នើសុំជំនួយយោធាពីសហគមន៍អន្តរជាតិ ដើម្បីជួយទប់ស្កាត់អំពើហិង្សា កំពុងកើនឡើង។
ថ្លែងនៅ ការីខម (CARICOM )កាលពីថ្ងៃព្រហស្បតិ៍ លោក ទ្រូដូ បានពន្យល់ថា ស្ថានភាពរបស់ប្រទេសហៃទី “មានទម្ងន់ធ្ងន់” មកលើគាត់។
លោកក៏ បានសន្យាផ្តល់ជំនួយមនុស្សធម៌ចំនួន៩.១ លានដុល្លារ ក៏ដូច ជា $៧.៤លានដុល្លារ ដើម្បីជួយការពារស្ត្រី និងកុមារហៃទីនៅតាមព្រំដែនរបស់ប្រទេសជាមួយសាធារណរដ្ឋដូមីនីក ដែរ៕
ប្រែសម្រួលដោយ: ជ ង៉ា






