ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្នុង និងមណ្ឌល សុខភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ រៀបចំផែន ការអភិវឌ្ឍមណ្ឌលសុខភាពរបស់ខ្លួនឱ្យកាន់តែមានភាពរីកចម្រើនជាជំហ៊ានៗ។
ការគ្រាន់រំលឹកនេះធ្វើឡើងក្នុងពេល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបថកឋាលើការទាក់ទាញភាគីពាក់ពន្ធ័ អោយចូលរួមក្នុងការអភិវឌ្ឍន៍នៅក្នុងវិស័យសុខាភិ បាល ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រមក្រោមឱវាទក្រសួង សុខាភិបាលក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៦៤០ នាក់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យមណ្ឌលសុខភាពក្រាំងស្លា និងថ្នាក់ដឹកនាំស្រុកប្រតិបត្តិ និងប្រធានមន្ទីរសុខាភិ បាលនៃរដ្ឋបាលខេត្តតាកែវ បង្ហាញពីការកែរលំអលើចំនុចខ្វះខាតមួយចំនួនដែលមណ្ឌលសុខភាពមានក្នុងពេលកន្លងមក ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្នុងវិស័យសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមណ្ឌលសុខភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ រៀបចំផែន ការអភិវឌ្ឍមណ្ឌលសុខភាពរបស់ខ្លួនឱ្យកាន់តែមានភាពរីកចម្រើនជាជំហ៊ានៗ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកកត្តាចំនួនដែលមានភាពចំាបាច់សម្រាប់ទាក់ទាញភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការ អភិវឌ្ឍន៍វិស័យសុខាភិបាលដូចជា ការមានទំនាក់ទំនងល្អ ការមានគោលដៅ និងយន្តការច្បាស់លាស់ ការប្រកាន់ឥរិយាបទដែលបង្កើននូវការទុកចិត្តពីភាគីពាក់ព័ន្ធ និងភាពក្លាហាន ដើម្បីសម្រេចផលប្រយោជន៍រួម។
ល។
ទន្ទឹមនឹងនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យបានណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ ប្រកាន់យកគោលការណ៍ “រស់ដើម្បីភាពរីកចំរើនលូតលាស់និងចែករំលេក”៕






