សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណា ចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២២ ជំរុញឲ្យអាស៊ានផ្តល់សារៈសំខាន់លើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការនិយោគក្នុងតំបន់ និងប្រឆាំងនឹងការគាំពារនិយម។
ការបញ្ជាក់នេះធ្វើឡើង នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១៤ កញ្ញា ២០២២ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណា ចក្រកម្ពុជា មានប្រសាសន៍ថា ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍ អាស៊ាន ត្រូវតែផ្ដល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត ដល់ការក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម ឈរលើវិធានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម យន្តការពហុភាគីនិយម និង សេរីភាវូបនីយកម្មពាណិជ្ជ កម្ម និងវិនិយោគក្នុងតំបន់។
ពិសេសការប្រឆាំងនឹងការគាំពារនិយម, ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល។
ជាមួយគ្នានេះ អាស៊ាន ត្រូវជំរុញការតភ្ជាប់ និងភ័ស្តុភារកម្ម, ការកសាងសេដ្ឋកិច្ចឌីជីថល, កិច្ចការពារបរិស្ថាន, ការប្រើប្រាស់ថាមពលស្អាត និងការ អភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិសុខស្បៀង។
ទន្ទឹមគ្នានឹងការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងជាងមុន ក្នុងការស្ដារឡើងវិញសេដ្ឋកិច្ច តំបន់ និងសកលលោកដែលមានភាពធន់ និងចីរភាព។
បន្ថែមលើនេះ ចក្ខុវិស័យអាស៊ាន ក្រោយឆ្នាំ២០២៥ ដែលអាស៊ានកំពុងរៀបចំនេះ គួរផ្តោតការគិតគូជាយុទ្ធសាស្ត្រលើ បញ្ហាថ្មីៗ រួមមាន៖ ការវិវត្តរីកចម្រើននៃវិស័យសេដ្ឋកិច្ចឌីជីថល និងការកាត់ បន្ថយគម្លាត ឌីជីថលក្នុងតំបន់ ការពង្រឹងភាពធន់អាស៊ានទៅនឹងគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាត នានា, ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ការការពារពលករចំណាកស្រុក ការអភិវឌ្ឍពលកម្មជំនាញ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាដើម។
បើតាមសម្តេចតេជោ អាស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ ទំនងជាមួយដៃគូខាងក្រៅ ដោយឈរលើគោលការណ៍សមភាព និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញ ទៅមកតាមរយៈ ការទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ អាស៊ាន និងអាស៊ានបូក ១ ដែលមានស្រាប់ ដោយការដំឡើងកម្រិតបន្ថែម ជាពិសេសការ
សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា ÷ អាស៊ានត្រូវគិតគូបន្ថែមទៀត គឺ ការឆ្លើយតបឱ្យបាន ទាន់ពេលវេលាទៅនឹងនិន្នាការថ្មីៗនៅក្នុងនិម្មាបនកម្មពាណិជ្ជកម្មសកល ។
ពិតណាស់ថា បញ្ហាថ្មីៗ រួមមាន វិបត្តិប្រេងឡើងថ្លៃ, អត្រាអតិផរណាខ្ពស់, បរិស្ថាន, បម្រែបម្រួលអាកាស ធាតុជំងឺឆ្លងរាតត្បាត ជាដើម កំពុងជំរុញឱ្យមាននិន្នាការឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មក្នុង គន្លងថ្មីក្នុងតំបន់ និងក្នុងពិភព លោក ក៏ប៉ុន្តែមិនមានន័យថាបញ្ហាទាំងនេះ នឹងតម្រូវឱ្យបណ្ដាប្រទេសនៅក្នុងពិភពលោកប្រើប្រាស់ជាឧបករណ៍គាំពារនិយម, បង្កើតជារបាំងពាណិជ្ជកម្ម និងបន្ទច់បង្អាក់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល លោក, ឬ ខិតខំកសាងច្បាប់ និង កិច្ចព្រមព្រៀងអន្តរ ជាតិ ដែលបម្រើឱ្យតែប្រទេសខ្លួន ឬ ក្រុមប្រទេសមួយក្ដាប់តូច ដែលជា បក្សពួកខ្លួននោះឡើយ។
ក្នុងន័យនេះ, អាស៊ានគួររួមគ្នាជាធ្លុងមួយ ដើម្បីសម្របសម្រួល និងជំរុញឱ្យមានការរៀបចំក្របខ័ណ្ឌជាសកលសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ដែលបម្រើឱ្យ ផលប្រយោជន៍គ្រប់ប្រទេសទាំងអស់ ប្រកបដោយតម្លាភាព និងគ្មានការរើសអើង។
សម្តេចតេជោ បញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ពិភព លោក និងអាស៊ាន កំពុងប្រឈមនឹងបញ្ហា បម្រែបម្រួលអាកាស ធាតុ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ ដែល អាស៊ាន គួរពិចារ ណាលើគំនិតផ្តួចផ្តើមបង្កើត ក្របខ័ណ្ឌកិច្ចព្រមព្រៀង បៃតងអាស៊ាន (ASEAN Green Deal) ដូចដែលខ្ញុំធ្លាប់បានលើកឡើងកន្លងមកនេះ ក្នុង ពិធីបើកនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ៕






