
ព្រះសីហនុ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានថ្លែងថានៅ ពេលកំពង់ផែមួយដំណើរការតម្លៃការដឹកជញ្ជូនកាន់តែថោក វិនិយោគិននឹងចូលមកវិនិយោគក្នុងវិស័យកសិ កម្ម វិស័យឧស្សាហកម្មកាន់តែច្រើនព្រោះតម្លៃដឹកជញ្ជូនថោក យើងភ្ជាប់ការដឹកជញ្ជូនតាមទន្លេនិងសមុទ្រកា ន់តែមានប្រសិទ្ធភាព។
សម្តេចថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ នៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣។
សម្តេចថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ នៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣។
សម្តេចបានសង្កត់ធ្ងន់ថារាជរដ្ឋាភិបា លបានធ្វើព្រែកជីកភ្ជាប់ទន្លេ-សមុទ្រ និងការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហ នុគឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើននិងបង្កើនប្រាក់ចំ ណូលដល់ពលរដ្ឋឱ្យមានជីវភាពធូរធា។
កំពង់ផែមានដំណើរការគឺជាផ្នែកមួយជួយភ្ជាប់ទំនាក់ទំនងពាណិជ្ជ កម្មក្នុងនិងក្រៅ ប្រទេសធ្វើឱ្យកើតមា នសកម្មភាពដឹកជញ្ជូនរស់រវើកជាពិ សេសសកម្មភាពសេដ្ឋកិច្ចនៅតាមខេត្តផ្សេងៗក៏រីកចម្រើននិងបង្កើតប្រាក់ចំណូលសម្រាប់ពលរដ្ឋផងដែរ ៕


