
នៅព្រឹកថ្ងៃអាទិត្យ ៣ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមពិធីបើកពិព័រណ៌ចិន-អាស៊ានលើកទី ២០។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានធ្វើជាអ្នកសម្របសម្រួលកម្មវិធីបើកនេះ ជាមួយអភិបាលតំបន់ស្វ័យតក្វាងស៊ី។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានលើកឡើងអំពីភាពវិជ្ជមាន ដែលពិព័រណ៌ចិន-អាស៊ាន បាននាំមកដល់ប្រជាជននៅក្នុងតំបន់។






