អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយក្លឹបអ្នក កាសែតកម្ពុជា និងមូលនិធិធម្មឱសថរៀបចំកិច្ចពិភាក្សា ស្តីពី «ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ»។ កិច្ចពិភាក្សានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវត្តនិគ្រោធវ័ន គល់ទទឹង ដោយមានការចូលរួមពីព្រះវាគ្មិនកិត្តិយស ព្រះមេធានុរ័ក្ខ គូ សុភាព សាស្ត្រាចារ្យសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ កិច្ចពិភាក្សានេះ នឹងចាក់ផ្សាយទាំងស្រុង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
កម្មវិធី «ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ» មានគោលបំណងសំខាន់ៗចំនួន៤ គឺទី១.យល់ដឹងពីគោលការណ៍ព្រះពុទ្ធសាសនា ក្នុងកិច្ចបដិបត្តិប្រចាំថ្ងៃ ២.យល់ ដឹងពីការអប់រំចិត្ត និងរបៀបដោះស្រាយបញ្ហា តាមគន្លងមាគ៌ាព្រះពុទ្ធសាសនា ៣.លើកទឹកចិត្តសាធារណជន ក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមប្រកបដោយទំនួលខុសត្រូវខ្ពស់ និងទី៤.លើកទឹកចិត្តសាធារណជន ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ៕