(អន្ដរជាតិ)៖ គិតត្រឹមព្រឹកថ្ងៃ ទី៦ ខែមេសា ឆ្នាំ២០២០ អត្រាអ្នកឆ្លងកូវីដ១៩នៅទូទាំងពិភពលោកមានជាង១លាន២សែនករណី, ជាសះស្បើយជាង២៦ម៉ឺនករណី និងស្លាប់ជិត៧ម៉ឺនករណី។នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។
សហរដ្ឋអាមេរិកមានអត្រាឆ្លងខ្ពស់ជាងគេរហូតដល់ជាង៣៣ម៉ឺនករណី, ជាសះស្បើយ១ម៉ឺន៧ពាន់ករណី និង ស្លាប់ជាង៩ពាន់ករណី ដោយរដ្ឋញូវយ៉កមានអ្នកស្លាប់ ២,២៥៦នាក់ ដែលជាតួលេខដ៏ខ្ពស់បំផុត បើធៀបនឹងបណ្ដារដ្ឋនានា៕






