ប្រេស៊ីល៖ កាលពីថ្ងៃពុធ អ្នកគាំទ្រប្រធានាធិបតីប្រេស៊ីលលោក ជែរ បូលសូណារ៉ូ (Jair Bolsonaro) បានប្រមូលផ្តុំគ្នា ដើម្បីអំពាវនាវឱ្យមានអន្តរាគមន៍កងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីការបោះឆ្នោតរបស់លោក លូអ៊ីស អ៊ីណាស៊ីយ៉ូ លូឡា ដាស៊ីលវ៉ា (Luiz Inacio Lula da Silva) ជាទង្វើមួយដែលអ្នកជំនាញយោធានិយាយថាមិនចេញពីការបោះឆ្នោត។
អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសបាននិយាយថា លោក លូឡា បានឈ្នះស្ទើរតែ៥១%នៃសន្លឹកឆ្នោត តែលោក បូលសូណារ៉ូ មិនបានទទួលស្គាល់ជាផ្លូវការចំពោះលទ្ធផលនេះទេ ទោះបីគណៈរដ្ឋមន្ត្រីរបស់លោកបានរៀបចំអោយលោក លូឡា នឹងចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី១ ខែមករាក៏ដោយ។
អ្នកគាំទ្ររបស់លោក បូលសូណារ៉ូ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃពុធ ដោយកាន់ទង់ជាតិពណ៌លឿង និងបៃតងរបស់ប្រទេសប្រេស៊ីល រុំលើស្មារបស់ពួកគេ ផ្លុំស្នែង និងស្រែកពាក្យស្លោកប្រឆាំងនឹងលោក លូឡា ។
ការប្រមូលផ្តុំស្រដៀងគ្នានេះត្រូវបានធ្វើឡើងនៅក្នុងរដ្ឋចំនួន២៤ នៃរដ្ឋចំនួន២៦ របស់ប្រទេសប្រេស៊ីល ក៏ដូចជារដ្ឋធានី ប្រាស៊ីសលៀ (Brasilia) ផងដែរ៕
បកប្រែដោយ រម៉ាម វ៉ុង






