ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងថា អាជ្ញាធរខេត្តនឹងធ្វើការរៀបចំព្រឹត្តិការណ៍មួយ នៅថ្ងៃទី ២០. ២១ ខែ សីហាឆ្នាំ២០២០ ជាថ្ងៃឈប់សម្រាកខាងមុខ នេះ ដើមី្បធ្វើការស្តារឡើងវិញវិស័យទេចរណ៍នៅខេត្តសៀមរាប ជាមួយវិធានការការពារជំងឺកូវីដ១៩ ក្នុងពេលប្រារព្ធពិធីនោះផង។ ការបញ្ជាក់នេះត្រូវបានធ្វើ ឡើងនៅក្នុងជំនួបជាមួយឯកឧត្តម ជា ចាន់តូ ទេសាភិ បាលធនាគារជាតិកម្ពុជា កាលពីម្សិលមិញនេះ។
ឯកឧត្តមទេសាភិបាល បានកោតសរសើរពីភាពដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តវ័យក្មេង ដែលមានវិធី សាស្ត្រ និង វិធានការល្អៗមួយចំនួនក្នុងកិច្ចអភិវឌ្ឍន៍ខេត្តទេសចរណ៍មួយនេះ ឲ្យកាន់តែមានភាពស្រស់ស្អាត ក្នុងការទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរ ជាតិ ទោះបីនៅលើពិភព លោកបានកំពុងជួបនូវវិបត្តិកូវីដ១៩ក៏ពិតមែន តែខេត្តសៀម រាប ក៏មិនបន្ធូរបន្ថយពីកិច្ចអភិវឌ្ឍន៍ និង ការស្តារឡើងវិញលើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងឡើយ។
ឯកឧត្តមក៏បានលើនូវគំនិតល្អៗមួយ ចំនួន ដោយផ្តោតសំខាន់ទៅលើទេសចរ ណ៍បៃតង ដោយ យើងរួមគ្នាធ្វើការដាំឡើងវិញនូវឈើទាំង ឡាយ ដែលរងការកាប់បំផ្លាញពីក្រុមជនឧក្រិដ្ឋព្រៃឈើ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាននៃភពផែនដី និង ធ្វើឲ្យមាន ការបម្រែបម្រួលអាកាសធាតុនៃភពផែនដីទៀត ផង។
ឯកឧត្តមទេសាភិបាល ជា ចាន់តូ ក៏បានបញ្ជាក់ពីគោល បំណងរបស់ប្រតិភូក្នុងជំនួប ពិភាក្សានាពេលនោះ គឺ ដើមី្ប ធ្វើការបង្ហាញមុខ លោកប្រធានថ្មីសាខាធនាគារខេត្តសៀម រាប ដែលទើបបានប្រកាសចូលកាន់មុខតំ ណែង ជំនួសលោកប្រធាន ដែលបានចូលនិវត្តន៍។
ឯកឧត្តម ទៀ សីហា បានធ្វើការថ្លែងអំណរគុណចំពោះលោកអតីតប្រធានធនាគារចាស់ ដែលបានរួមសហការល្អជាមួយអាជ្ញាធរខេត្ត ក្នុងពេលដែលយើងកំពុងជួបនូវវបត្តិកូវីដ១៩ ក្នុងការសម្របសម្រួល ដល់បណ្តាគ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការបន្ធួរបន្ថយដល់បងប្អូនជាប្រតិបត្តិករទេសចរណ៍ ផ្ទះសំ ណាក់ និង ប្រជាពល រដ្ឋ ដែលជាប់បំណុលក្នុងខេត្ត៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
សំ វណ្ណា






