ប៉ូលីសអ៊ីស្រាអែលបានឆ្មក់ចូលបន្ទប់សណ្ឋាគារមួយ ក្នុងទីក្រុង Jerusalem ជាការិយាល័យបណ្តុះអាសន្នរបស់បណ្តាញព័ត៌មាន Al Jazeera បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការបិទប្រតិបត្តិការស្ថានីយ៍ទូរទស្សន៍គ្រប់គ្រងដោយប្រទេសកាតា។ ប្រធានសារព័ត៌មាន Al Jazeera ប្រចាំប្រទេ ក្នុងការបិទការិយាល័សារព័ត៌មានមួយនេះ ថា ជាមហាគ្រោះ និងធ្វើឡើងក្នុងឆន្ទះនយោបាយជាជាងការពិចារណាទៅលើវិជ្ជាជីវ:។ លោក Walid Omary ប្រធានសារព័ត៌មានAl Jazeera ប្រចាំអ៊ីស្រាអ៊ែល បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមការងារច្បាប់របស់សារព័ត៌មានAl Jazeera ត្រៀមឆ្លើយតប ហើយក៏អាចជាការឡើងតតាំងនៅតុលាការផងដែរ។
លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ប្រកាសបិទសារព័ត៌មាន Al Jazeera ក្នុងហេតុផលរបស់ខ្លួនថា ដើម្បីសន្តិសុខជាតិ។ Al Jazeera ជាស្ថាប័នសារព័ត៌មានទទួលបានការឧបត្ថម្ភមូលនិធិពីរដ្ឋាភិបាលកាតា ដែលសារព័ត៌មាននេះ រិះគន់ខ្លាំងទៅការវាយប្រហាររបស់យោធាអ៊ីស្រាអ៊ែលនៅហ្គាហ្សា និងរាយការណ៍២៤ម៉ោងពីគ្រប់ជ្រុងនៃសង្គ្រាមនៅហ្គាហ្សា។ ចំណាត់ការរបស់រដ្ឋាភិបាលអ៊ីស្រាអ៊ែលរួមមានបិទការិយាល័យសារព័ត៌មាន Al Jazeera នៅអ៊ីស្រាអ៊ែល, រឹបអូសឧបករណ៍ចាក់ផ្សាយ, កាត់ផ្តាច់សារព័ត៌មាន Al Jazeera ចេញពីក្រុមហ៊ុនខ្សែកាប និងផ្កាយរណប, រួមនិងបិទវេបសាយ៕






