ក្រុមអ្នកជួយសង្រ្គោះជនជាតិអេស្ប៉ាញបានស្វែងរកអ្នកដែលបាត់ខ្លួននៅកោះ កាណារី (Canary) ខណៈទូកដែលដឹកជនចំណាកស្រុកអាហ្វ្រិកយ៉ាងតិច ២០០នាក់ បានបាត់ខ្លួនកាលពីជាងមួយសប្តាហ៍មុន។
ក្រុម សង្គ្រោះ Walking Borders និយាយថា ទូកនេសាទបានបើកចេញពីតំបន់ កាវ៉ន ថាញ ( Kafountine) ដែលជាទីក្រុងឆ្នេរសមុទ្រនៅភាគខាងត្បូងប្រទេសសេណេហ្គាល់ ដែលមានចម្ងាយប្រហែល ១,៧០០ គីឡូម៉ែត្រពីតំបន់ ទេនីរីវ (Tenerife) ។
គួរបញ្ជាក់ថា ទូកដែលផ្ទុកមនុស្សប្រហែល ២០០ នាក់នេះបានចាកចេញពី កាវ៉ន ថាញ នៅថ្ងៃទី ២៧ ខែមិថុនា ដោយឆ្ពោះទៅកោះ កាណារី (Canary)។
ការធ្វើដំណើរពីអាហ្រ្វិកខាងលិចទៅកាន់កោះកាណារី គឺជាផ្លូវគ្រោះថ្នាក់បំផុតសម្រាប់ជនចំណាកស្រុកដោយ សារពួកគេជាធម្មតាជិះទូកនេសាទសាមញ្ញ ដែលទទួលរងគ្រោះថ្នាក់ដោយសារឥទ្ធិពលនៃរលកអាត្លង់ទិក៕
ប្រែសម្រួលដោយ: ជ ង៉ា






