
ខេត្តកំពង់ស្ពឺ ៖ បុរសជាកូនប្រសាម្នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិដឹកយកមកសង្គ្រោះ នៅមន្ទីរពេទ្តបង្អែកខេត្តកំពង់ស្ពឺ ដោយសារតែម្តាយក្មេក និងឪពុកមា (ប្អូនប្រុសម្តាយក្មេក) បាននាំគ្នាព្រួតកាប់ របួស រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោលរត់ចូលព្រៃ កាលពីវេលាម៉ោង ០៨និង៣០នាទីយប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចកោះរុនភូមិដំបងវេញ ឃំុសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់លោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បាននិយាយអោយដឹងថា មានករណីហឹង្សាដោយចេតនាមួយ កេីតឡីេងបង្ករដោយជនសង្ស័យ រួមមានឈ្មោះ ចិន ខន ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ និងទី០២ មាន ឈ្មោះ ចិន សាត ភេទស្រី អាយុ៧២ឆ្នាំ (ជាម្តាយក្មេក) រស់នៅភូមិ ឃំុកេីតហេតុខាងលេី ទាំង២នាក់បានធ្វេីសកម្មភាព យកកាំបិតកាប់ទៅលេីឈ្មោះ កឹម ឆៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិ ឃំុកេីត ហេតុបណ្តាលអោយរងរបួសធ្ងន់ធ្ងរ។
បើតាមសម្តីរបស់ជនរងគ្រោះ បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ រូបគេបានទៅអោបម្តាយក្មេក ក្នុងលក្ខណៈលេងសើចដូចសព្វមួយដង ស្រាប់ពូក្មេក ដែលជាប្អូនបង្កើតម្តាយក្មេកប្រកាន់ ក៏ស្រាប់តែព្រួតគ្នាយកកាំបិតកាប់តែម្តង។
ពេលនេះជនរងគ្រោះ បានបញ្ជូនទៅពេទ្យខេត្តកំពង់ស្ពឺ ឯជនសង្ស័យ បានកំពុងរត់គេចខ្លួនចូលព្រៃបាត់ស្រមោល។ កម្លាំងនគរបាលកំពុងតែធ្វើការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនដៃដល់ទាំង០២នាក់ផងដែរ៕ អ៊ុ ណូន