ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការប្រមូលប្រាក់ពិន័យចរាចរណ៍តាមរយៈសេវាធនាគាអេឡិចត្រូនិករបស់ធនាគារជាដៃគូរបម្រើសេវាកម្មប្រតិបត្តិការចំណូល-ចំណាយថវិការដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ។
ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានលើកឡើងថា នេះជាលើកទី២ ដែលកពិភាក្សាជាមួយធនាគារឯកជន ទៅលើសំណើរបស់ធនាគារអេឡិចត្រូនិកចូលរួមក្នុងការប្រមូលនូវការផាកពិន័យចរាចរណ៍ ក្នុងន័យដើម្បីសម្រួលដល់ការប្រមូល ថ្លៃផាកពិន័យ ការបែងចែកភាគលាភនៃការផាកពិន័យរបស់នគរបាលចរាចរណ៍ ការប្រមូលសេវាធ្វើលិខិតឆ្លងដែនតាមរយៈកម្មវិធីឌីជីថល។
សូមជម្រាបដែរថា សម្តេចក្រឡាហោម ស ខេង បានសម្រេចបង្កើតឱ្យមានក្រុមការងារមួយ ដែលមានឯកឧត្តមសក់ សេដ្ឋា ជាប្រធានឯកឧត្តមប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ជាអនុប្រធាន និងសមាជិកចំនួន៨រូបផ្សេងទៀត។
ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានបន្ថែមទៀតថាក្នុងពេលនេះ ឯកឧត្តមចង់ឱ្យមានបទបង្ហាញ ដើម្បីឱ្យឯកឧត្តមទទួលបាននូវព័ត៌មានទាក់ទងសេវានានារបស់ធនាគារដៃគូរដែលចង់សហការ និងបំណងនៃការផ្តល់សេវា ប្រមូលនូវការផាកពិន័យចរាចរណ៍ ក្នុងន័យដើម្បីសម្រួលដល់ការប្រមូលថ្លៃផាកពិន័យ ការបែងចែកភាគលាភនៃការផាកពិន័យរបស់នគរបាលចរាចរណ៍ការប្រមូលសេវាធ្វើលិខិតឆ្លងដែន និងសេវានានា ដែលស្ថិតក្រោម សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ៕






