ប៉ាគីស្ថាន៖ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សប្រាំបួននាក់បានស្លាប់កាលពីថ្ងៃអាទិត្យ ខណៈដំបូលផ្ទះរបស់ពួកគេ បានដួលរលំនៅក្នុងទីក្រុងឈីឡាស (Chilas) ភាគខាងជើង នៃប្រទេសប៉ាគីស្ថាន។
ប៉ូលិសបាននិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើង នៅព្រឹកព្រលឹមនៅក្នុងតំបន់បូណាដាស (Bonardas) ដែលបណ្តាលឱ្យមនុស្សចំនួន៩នាក់ស្លាប់ គឺក្នុងគ្រួសារតែមួយ។
ភ្លាមៗនោះអ្នកស្រុកបានប្រញាប់ប្រញាល់ ទៅកាន់កន្លែងបន្ទាប់ពីការដួលរលំហើយបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះប្រហែល២ម៉ោង សាកសពត្រូវបានទាញយកមកវិញ៕
ប្រែសម្រួលដោយ ប៊ុន សុភាព