ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកានេះថា សំឡេងនៃការផ្ទុះដ៏ខ្លាំងក្លា បានបន្លឺឡើងនៅមូលដ្ឋានទ័ពអាមេរិកមួយ នៅក្នុងខេត្ត អាល ហាសាកា (al-Hasakah) ភាគឦសាននៃប្រទេសស៊ីរី កាលពីយប់ថ្ងៃអាទិត្យ។
ការផ្ទុះត្រូវបានគេឮនៅឯមូលដ្ឋាន កាហ្សាក់ (Qasrak) នៅជនបទនៃ អាល ហាសាកា (al-Hasakah)។ ហាសាកា អមដោយវត្តមានរបស់យន្ត ហោះគ្មានមនុស្សបើក ហោះពីលើតំបន់នេះ យោងតាមក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី។
អ្នកសង្កេតការណ៍បាននិយាយថា ភាពមិនច្បាស់លាស់ កើតឡើងចំពោះការផ្ទុះ ថាតើវាជាផលវិបាកនៃសមយុទ្ធយោធាជាប្រចាំ ឬចេតនាកំណត់គោលដៅ។
ការផ្ទុះដែលបានអង្រួនជុំវិញមូលដ្ឋានទ័ពអាមេរិកនៅ អាល់សាដាឌី (al-Shaddadi) ភាគខាងត្បូងនៃ អាល ហាសាកា(al-Hasakah) ចំពេលមានការកើនឡើង នៃការវាយ ប្រហារប្រឆាំងនឹងការដំឡើងយោធាអាមេរិក នៅភាគខាងកើតប្រទេសស៊ី រីដោយកងជីវពលគាំទ្រអ៊ីរ៉ង់។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមទាំងនេះបានអនុវត្តការវាយប្រហារតាមគោលដៅ ជាបន្តបន្ទាប់ប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិកនៅទូទាំងមូល ដ្ឋាននានានៅភាគខាងជើង និងភាគខាងកើតប្រទេសស៊ីរី។
យោងតាមក្រុមសង្កេតការណ៍ ការវាយប្រហារសរុបចំនួន១៥ត្រូវបានកត់ត្រាចាប់តាំងពីថ្ងៃទី ១៩ ខែតុលា ដោយបានកំណត់គោលដៅលើមូលដ្ឋានសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅស៊ីរី៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






