BBC៖ យោងតាមក្រុមមន្ត្រីក្នុងតំបន់បាននិយាយថាលោក Oleksiy Vadatursky (អូលេកស៊ី វ៉ាដាទូរស្គី) អ្នកជំនួញ មានជាងគេបំផុត របស់អ៊ុយក្រែនម្នាក់ត្រូវបានសម្លាប់ជាមួយប្រពន្ធរបស់គាត់នៅក្នុងការបាញ់ផ្លោងរុស្ស៊ីដ៏ធំនៃទីក្រុង Mykolaiv (ម៉ាយលេវ) ភាគខាងត្បូង។
ប្រធានាធិប តីអ៊ុយក្រែនលោក ហ្សេលេនស្គីបានពណ៌នាការស្លាប់របស់លោក វ៉ាដាទូរស្គី ថាជាការ បាត់បង់ដ៏ធំ។ ការផ្លោងរបស់រុស្ស៊ីបានបង្កការខូចខាត ដល់សណ្ឋាគារមួយ កន្លែងកីឡា សាលារៀន២ និង កន្លែងផ្តល់សេវាព្រមទាំងផ្ទះសម្បែង ផងដែរ ។
មេដឹក នាំតំបន់ Vitaliy Kim (វីតតាលី គីម) បាននិយាយថា “ការរួមចំណែករបស់លោក វ៉ាដាទូរស្គី ក្នុងការអភិវឌ្ឍឧស្សាហកម្មកសិកម្ម និងផលិតកប៉ាល់ ការអភិវឌ្ឍន៍ក្នុងតំបន់គឺមិនអាចកាត់ថ្លៃបាននោះទេ”។ ទន្ទឹមនឹងនោះ ទីប្រឹក្សាការិយាល័យប្រធានាធិបតី ហ្សេលេនស្គី បាននិយាយថា លោកជឿថា រុស្ស៊ីបានកំណត់គោលដៅអ្នកជំនួញដោយចេតនា ដោយគ្រាប់បែកបានវាយប្រហារចំបន្ទប់គេងរបស់លោក វ៉ាដាទូរស្គី តែម្តង ។
អ៊ុយក្រែន និងរុស្ស៊ីគឺជាអ្នកនាំចេញដ៏សំខាន់នៃស្រូវ សាលី និងគ្រាប់ធញ្ញជាតិផ្សេងទៀត ហើយការរំខាននៃការនាំចេញ បណ្តាលមកពីសង្រ្គាមបានធ្វើឱ្យតម្លៃស្បៀងអាហារកើនឡើងទូទាំងពិភពលោក។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិនៅក្នុងប្រទេសទួរគីកាលពីសប្តាហ៍មុនក្នុងគោលបំណងបន្ធូរបន្ថយវិបត្តិស្បៀងអាហារ។
កិច្ចព្រមព្រៀងនេះ ស្ទើរតែធ្លាក់ចុះ ដោយការវាយប្រហាររបស់រុស្ស៊ី លើ កំពង់ផែ Odesa (អូដេសា)៕
ប្រែសម្រួលដោយ : ជ ង៉ា






