រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១នាក់ ក្នុងចំណោម ៨២នាក់ ដែលពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ បំប្លែងថ្មី ដែលតា
ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានយកសំណាក់ប្រជាពលរដ្ឋផ្លូវលំ ក្រុមទី៣ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌ មានជ័យ។
លទ្ធផលតេស្តរហ័សលើកទី១ រកឃើញវិជ្ជមានកូវីដ ០១នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៨២នាក់។ អ្នកវិជ្ជមានកូវីដខាងលើស្ថិតក្នុងការរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មីពីមន្ទីរពិសោធន៍៕






