ភ្នំពេញ ៖ រថយន្តក្រទ្បុកស៊ីម៉ង់ត៍មួយគ្រឿងបានបុក និងកិនម៉ូតូបណ្តោលអោយស្រ្តីរងរបួសធ្ងន់ត្រូវបានបងប្អូនបញ្ចូនទៅកាន់មន្ទីរពេទ្យ ហេតុការណ៍នេះបានកើតទ្បើងនៅវេលាម៉ោង៦និង៥០នាទីព្រឹក នៅថ្ងែទី២០ ខែមករា ឆ្នាំ២០២១ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពត៍មានពីកន្លែងហេតុកើតបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តក្រទ្បុកសីុម៉ង់មួយគ្រឿងម៉ាកហីុណូ ពណ៍ក្រហម ពាក់ស្លាកលេខ5A-1632 បើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ជិតមុខការ៉ាសំាងបានបុកម៉ូតូមួយគ្រឿងម៉ាកសេ125ស៊េរី020 ពណ៍ខ្មៅ ពាក់ស្លាកលេខតាកែវ1V-8597 បើកបរក្នុងទិសដៅស្របគ្នាមកដល់ចំណុចកើតហេតុណ៍ក៍បានបុកនិងកិនម៉ូតូបណ្តោលឱ្យស្រ្តីម្នាក់រងរបួសធ្ងន់ត្រូវបានបងប្អូនបញ្ចូនទៅកាន់មន្ទីរពេទ្យុំ
ក្រោយពេលកើតហេតុក៍ឃើញសមត្ថកិច្ចមូលដ្ឌានចុះមកដល់កន្លែងកើតហេតុនិងបានរាយការណ៍មកសមត្ថកិច្ចជំនាញខណ្ឌមានជ័យបានចុះមកធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕






