រដ្ឋាភិបាលយោធារបស់ប្រទេសម៉ាលី បាននិងកំពុងពង្រឹងទំនាក់ទំនងរបស់ខ្លួន ជាមួយនឹងរុស្ស៊ី ខណៈមនោសញ្ចេត នាប្រឆាំង នឹងបារាំងបានឡើងដល់កំពូលនៅបាម៉ាកូ (Bamako)។ ម៉ាលីរំពឹងថា រុស្ស៊ីនឹងបញ្ជូនការដឹកជញ្ជូនឥន្ធនៈ ជី និងអាហារដែលមានតម្លៃប្រហែល១០០លានដុល្លារ ទៅកាន់ប្រទេសម៉ាលីក្នុងប៉ុន្មានសប្តាហ៍ខាងមុខ នេះ។ នេះបើតាមរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសអាហ្វ្រិកខាងលិច។
លោកអាឡូសស៊ីនី សាន់ណូ( Alousseini Sanou) និយាយថាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាអំពីការផ្តល់ការផ្គត់ផ្គង់ ជាមួយសមភាគីម៉ាលីកាលពីខែសីហា ដែលជាសញ្ញានៃទំនាក់ទំនងកាន់តែស៊ីជម្រៅខណៈដែលទំនាក់ទំនងរបស់ប្រទេសម៉ាលីបានជូរចត់ជាមួយសម្ព័ន្ធមិត្តដ៏យូរលង់របស់ខ្លួន និងអតីតមេដឹកនាំអាណានិគមបារាំង។ថ្លែងតាមទូរទស្សន៍ជាតិពីទីក្រុងម៉ូស្គូ លោកសានូ (Sanou) បាននិយាយកាលពីថ្ងៃពុធថាប្រទេសរុស្ស៊ីនឹងបញ្ជូនផលិតផលប្រេងចំនួន 60,000 តោន ជីចំនួន 30,000 តោន និងស្រូវសាលីចំនួន 25,000 តោន។






