រុស្ស៊ីបានបរាជ័យក្នុងការស្នើសុំឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកការស៊ើបអង្កេតឯករាជ្យមួយលើការផ្ទុះនៅក្នុងខែកញ្ញា ដែលបានផ្តាច់បំពង់បង្ហូរឧស្ម័ន ណត ស្រ្តីម (Nord Stream) តភ្ជាប់ប្រទេសរុស្ស៊ី និងអាល្លឺម៉ង់ ធ្វើឲ្យធ្លាយឧស្ម័នចូលទៅក្នុងសមុទ្របាល់ទិក។
មានតែប្រទេសរុស្ស៊ី ចិន និងប្រេស៊ីលប៉ុណ្ណោះ ដែលបានបោះឆ្នោតគាំទ្រលើអត្ថបទ ព្រាងដោយរុស្ស៊ីកាលពីថ្ងៃចន្ទ ខណៈសមាជិកក្រុមប្រឹក្សាចំនួន១២ ដែលនៅសល់បានអនុប្បវាទ ។ ដំណោះ ស្រាយតែមួយគត់ គឺត្រូវការសំឡេងគាំទ្រយ៉ាងតិចប្រាំបួន ហើយគ្មានវេតូពីរុស្ស៊ី ចិន បារាំង សហរដ្ឋ អាមេរិក ឬចក្រភពអង់គ្លេស ដើម្បីអនុម័តនោះឡើយ។
គួរបញ្ជាក់ថា រុស្ស៊ីបានការស្នើសេចក្តីព្រាងដំណោះ ស្រាយកាលពីខែមុន គឺប៉ុន្មានថ្ងៃមុនខួបលើកទីមួយនៃការឈ្លាន ពានអ៊ុយក្រែន។
ឯកអគ្គរដ្ឋទូតប្រទេសរុស្ស៊ី ប្រចាំនៅអង្គការសហប្រជា ជាតិរបស់ បានប្រាប់ក្រុមប្រឹក្សាមុនពេលបោះឆ្នោតថា “បើគ្មានការស៊ើបអង្កេតអន្តរជាតិប្រកបដោយតម្លាភាព ការពិតនឹងមិនត្រូវបានលាតត្រដាងអំពីអ្វីដែលបានកើតឡើងនោះទេ”។
យ៉ាងណាមិញ កាលពីខែមុន ប្រទេសស៊ុយអែត ដាណឺម៉ាក និងអាឡឺម៉ង់ បាននិយាយថា ការស៊ើបអង្កេតដាច់ដោយ ឡែករបស់ពួកគេនៅតែកំពុងបន្ត ហើយថារុស្ស៊ីត្រូវបានជូនដំណឹង។សមាជិកក្រុមប្រឹក្សាសន្តិសុខភាគច្រើន បានបដិសេធកាលពីថ្ងៃចន្ទ ដោយសារតែការស៊ើបអង្កេតជាតិគួរតែត្រូវបានអនុញ្ញាតឱ្យបញ្ចប់មុនពេលពិចារណាថា តើសកម្មភាពណាមួយ នៅអង្គការសហប្រជាជាតិគឺចាំ បាច់៕
ប្រែសម្រួលដោយ: ជ ង៉ា






