BBC៖ ប៉ូលិសរុស្ស៊ី បានចាប់ខ្លួនបាតុកររាប់រយនាក់ ដែលប្រមូលផ្តុំគ្នាប្រឆាំងនឹងការសម្រេចចិត្តរបស់វិមានក្រឹមឡាំង ក្នុងកាកេណ្ឌកងទ័ពបន្ថែមរាប់ពាន់នាក់ទៅប្រយុទ្ធនៅអ៊ុយក្រែន។ អង្គការសិទ្ធិមនុស្សរុស្ស៊ី OVD-Info បានដាក់ចំនួនសរុបជាង១,០០០នាក់។ ប្រធានាធិបតីរុស្ស៊ី បានបញ្ជាឱ្យមានការចល័តទ័ព ដែលមានន័យថា ទាហានបម្រុងចំនួន៣០០,០០០នាក់ ប៉ុន្តែមិនមែនជាការបង្ខិតបង្ខំនោះទេ។ ការផ្លាស់ប្តូរនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីតំបន់កាន់កាប់របស់អ៊ុយក្រែន បានប្រកាសការបោះឆ្នោតប្រជាមតិស្តីពីការចូលរួមជាមួយរុស្ស៊ី។ នៅក្នុងសុន្ទរកថា ដែលត្រូវបានថ្កោលទោសដោយអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន លោកពូទីនបានសង្កត់ធ្ងន់ថា លោកនឹងប្រើប្រាស់ “គ្រប់មធ្យោបាយដែលមាន” ដើម្បីការពារទឹកដីរុស្ស៊ី ដោយបញ្ជាក់ថា វាអាចពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ៕
ប្រែសម្រួលដោយ: ជ ង៉ា