
ខេត្តកំពង់ស្ពឺ ៖ បុរសជាប្តីចិត្តភ្លើងម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិសង្កាត់ស្វាយក្រវ៉ាន់ ធ្វើការឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត សង្ស័យបុរសជនដៃដល់ខាងលើ ប្រច័ណ្ឌប្រពន្ធ ហើយទប់កំហឹងមិនបាន ទាញកូនកាំបិតមកអាករប្រពន្ធ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ រួចបុរសជាប្តីដៃដល់ក៏ត្រូវបាននគរបាលធ្វើការឃាត់ខ្លួនផងដែល កាលពីវេលាម៉ោង០៧ និង៥០នាទី យប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
នគរបាលក្រុងច្បារមន បាននិយាយអោយដឹងថា នៅមុនឈានដល់ការឃាត់ខ្លួន មានការរាយការណ៍ពីប្រជាពលរដ្ឋ អ្នកធ្វើការងារសំណង់ជាមួយគ្នាថា មានករណីហឹង្សារនៅការដ្ឋានសាងសងសំណង់អាគារ ស្ថិតក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ករណីហឹង្សាក្នុងគ្រួសារ បុរសជាប្តីបានយកកូនកាំបិតមកអាករប្រពន្ធ ដែលមានឈ្មោះ ស្រីនី អាយុ៣២ឆ្នាំ បណ្តាលអោយមានរបួស មានមុខរបរជាកម្មករសំណង់ មានស្រុកកំណើតស្រុកមណ្ឌលគីរី ខេត្តមណ្ឌលគីរី រងរបួសត្រង់ករ និងត្រូវបានដឹកយកមកព្យាបាល។ ចំណែកបុរសជាប្តីជាជនសង្ស័យ មានឈ្មោះ សំ ភ័ណ្ឌ អាយុ៣១ឆ្នាំ ជាកម្មករដូចគ្នា មានស្រុកកំណើតភូមិត្រពាំងខ្យង ឃំុបាកាន ស្រុកបាកាន ខេត្តពោធិ៍សាត់។ ហើយសព្វថ្ងៃនេះអ្នកទាំង២នាក់ ជាកម្មករសំណង់ស្នាក់នៅក្នុងការដ្ឋាន កន្លែងកើតហេតុខាងលើ។
ក្រោយពីកើតហេតុករណីខាងលេីនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកណ្ដាលយុត្តិធម៌ នៃស្នងការដ្ផាននគរបាលខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះជាប្រពន្ធ បានដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ តែពេលនេះជនរងគ្រោះមានភាពធូរស្រាលហេីយ៕ អ៊ុ ណូន