សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៏ថា ទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់ នឹងឯកកោក្នុងឆាកនយោបាយ ព្រោះសូម្បីតែអតីតគណបក្សខ្លួនឯងដែលធ្លាប់បង្កើត ក៏ចេញសេចក្តីថ្លែងការណ៏ថ្កោ លោកចំពោះការប្រមាថព្រះមហាក្សត្រ។ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃ ពុធកន្លងទៅ បានចោទជាសំណួរទៅមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនឲ្យធ្វើការ បកស្រាយ ថាតើការជេរប្រមាថព្រះមហាក្សត្រ របស់ទណ្ឌិតសម រង្ស៊ី ជារឿង ត្រឹមត្រូវរឺទេ? សម្តេចតេជោ ក៏បានព្រមានរំលាយគណបក្សភ្លើងទៀនទៀតផង បើសិនរកឃើញថា មានទំនាក់ទំនងជាមួយជនក្បត់ជាតិ សម រង្ស៊ី។ ភ្លាមៗ ក្រោយការអំពាវនាវរបស់សម្តេចតេជោ គណបក្សភ្លើងទៀន បានចេញសេចក្តី ថ្លែងការណ៏ថ្កោលទោស ទណ្ឌិតសម រង្ស៊ី និងបានប្រកាសថាខ្លួន មិនជាប់ពាក់ ព័ន្ធ និងមិនបានភ្ជាប់ខ្លួនជាមួយទណ្ឌិតសម រង្ស៊ីនោះឡើយ។ ក្នុងពិធីចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តកំពង់ធំជិត ៧ពាន់គ្រួសារ នៅព្រឹក ថ្ងៃសៅរ៏នេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណចំពោះគណបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការណ៏ថ្កោលទោសទណ្ឌិត សម រង្ស៊ី ទៅតាមការអំ ពាវនាវរបស់សម្តេចតេជោ។
នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះក្នុងបណ្តាញសង្គម Facebook កាលពីពេលថ្មីៗនេះ ទណ្ឌិត សម រង្ស៉ី បាននិយាយប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាថា មិនមានមនសិកាជាតិ និងក្បត់ជាតិ។ សូមជម្រាបថា មាត្រា ១៨ថ្មី ស្តីពីគណបក្សនយោបាយ បានចែងថា ប្រធាន និងអនុប្រធាននៃគណបក្សនយោបាយ និងសមាភាពនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូលនឹងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សនយោបាយ មិនត្រូវជាបុគ្គលទណ្ឌិតជាប់ទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដោយគ្មានការព្យួរទោសឡើយ
មិនដូច្នោះបក្សទាំងនោះនឹងត្រូវរលាយចោល៕
សំ វណ្ណា






