កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយយោធាចំនួន៤០០ លានដុល្លារបន្ថែមទៀតដល់អ៊ុយ ក្រែន រួមទាំងការជួសជុលរថក្រោះ T-72 និងមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស HAWK សម្រាប់ទីក្រុង គៀវ (Kyiv)ផងដែរ ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រី សាប្រីណា ស៊ីង (Sabrina Singh) បានប្រាប់អ្នកយកព័ត៌ មានថា សហរដ្ឋអាមេរិកនឹងចំណាយសម្រាប់រថក្រោះ T-72 ចំនួន ៤៥ គ្រឿងពីសាធារណរដ្ឋឆេក ដើម្បីជួសជុលឡើង វិញ និងផ្តល់មូលនិធិជួសជុលមីស៊ីលមួយចំនួនសម្រាប់ប្រព័ន្ធការពារដែនអាកាស HAWK ដូចគ្នាផងដែរ៕
បកប្រែដោយ រម៉ាម វ៉ុង







