នៅព្រឹកថ្ងៃសុក្រ ១៤ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញចូលរួមកិច្ចសន្ទនាសាំងគ្រីឡារបស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) លើកទី ២០ នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹម ហួន អគ្គលេខាធិការអាស៊ាន បានចូលជួបសំដែងការគួរ សម និងពិភាក្សាការងារជាមួយ ឯកឧត្តម Ng Eng Hen រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី ។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យការពារជាតិ ហើយឯកឧត្តមអគ្គលេខា ធិការអាស៊ាន បានកោតសរសើរចំពោះការចូលរួមចំណែករបស់សិង្ហបុរី នៅក្នុងកិច្ចការរបស់អាស៊ានក្នុងក្របខណ្ឌកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) ព្រមទាំងទន្ទឹងមើលការដាក់ឱ្យប្រើប្រាស់មជ្ឈ មណ្ឌលឧត្តមភាពសន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណែត និងព័ត៌មាន ADMM នៅមូលដ្ឋានទ័ពជើងទឹក Changi ក្នុងប្រទេសសិង្ហបុរី នៅឆ្នាំនេះ






