
នៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញបើកកម្មវិធីអាហារូបករណ៍អាស៊ានវ័យក្មេងលើកទី ៣ ជាមួយលេខាធិការដ្ឋានអាស៊ាន។
កម្មវិធីដែលមានរយៈពេល ៤ សប្តាហ៍នេះ នឹងត្រូវបានអនុវត្តពីថ្ងៃទី ១ ដល់ ៣០ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានជំនួយពីប្រទេសព្រុយណេ និងជប៉ុន។
អ្នកចូលរួមក្នុងកម្មវធីនេះ នឹងទទួលបានបទពិសោធន៍ហ្វឹកហាត់ការងារនៅលេខាធិការដ្ឋានអាស៊ាន ចូលរួមជាមួយសហគមន៍ការទូតនៅទីក្រុងហ្សាការតា ជួបជាមួយអង្គភាពនានាពាក់ព័ន្ធអាស៊ាន ព្រមទាំងចូលរួមក្នុងសកម្មភាពផ្សេងទៀតនៅក្នុងទីក្រុងហ្សាការតា។








