នៅរសៀលថ្ងៃព្រហស្បតិ៍ ៣ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមពិសាបាយការងារដែលសហការរៀបចំដោយសហព័ន្ធឧស្សាហកម្មស៊ីលី SOFOFA និងសមាគមអ្នកនាំចេញសាច់ស៊ីលី Chile Carne ។
នៅក្នុងឱកាសនោះ ភាគីទាំងអស់បានផ្លាស់ប្តូរទស្សនៈជុំវិញការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-ស៊ីលី និងបានស្វែងរកមើលវិស័យកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានថ្មីៗ ដើម្បីបង្កើនការចូលរួមរវាងអាស៊ាន និងស៊ីលី។






