ព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួង សាធារណៈ ការ និងដឹកជញ្ជូន បានដឹកនាំ មន្រ្តី ជំនាញ អ្នកពាក់ព័ន្ធ និង មន្រ្តី ចត្តាឡីស័ក បាន ធ្វើ ការ ពិនិត្យ លើនាវាទេសចរណ៍ ចំនួន ៥ ដែលប្រទេសវៀតណាម មិនអនុញ្ញាត អោយ ចត ។
ហើយ កាល ពី ល្ងាច ថ្ងៃ ទី ១៦ ខែមីនា ម្សិលមិញ នេះ មាន នាវា ចំនួន ២គ្រឿង ដែល បាន ធ្វើតេស្ត រួច ហើយ និង មិន បានរកឃើញ មាន មេរោគ Covid-19 នោះទេ ។
សូម បញ្ជាក់ ថា នាវា ចំនួន ២ ដែល បានធ្វើតេស្ត នេះ មិនមាន ភ្ញៀវ ទេសចរណ៍ នោះទេ គឺ មានតែ នាវិក និង អ្នកបម្រើការ នៅ លើ នាវា នេះ ។
ហើយ នៅ វេលា ម៉ោង ១២ :៤៥នាទី ថ្ងៃទី ១៧ ខែមីនា នេះ មន្ត្រី ជំនាញ ចត្តាឡីស័ក បាន នឹង កំពុង ធ្វើតេស្ត រក មេរោគ Covid-19 ទៅ នាវា ចំនួន ៣គ្រឿង ទៀត ជាលទ្ធផល មិនមាន រកឃើញ អ្នកមានមេរោគ Covid-19ឡើយ ។
បន្ទាប់ ពី ធ្វើការ ពិនិត្យ រួច មក នាវា ទាំង ៥គ្រឿង ត្រូវ បាន អាជ្ញាធរ ក៏ ដូចជា មន្ត្រី ជំនាញ អនុញ្ញាត អោយ ធ្វើ ដំណើរ ទៅ កំពង់ ផែ ស្វយ័ត ភ្នំពេញ ។
សូម បញ្ជាក់ ថា នាវាទាំង ៥គ្រឿងផ្ទុកមនុស្សសរុប ២០០នាក់ ក្នុងនោះអ្នកទេសចរ ៧៧នាក់, អ្នកបម្រើការងារ និងនាវិក ១២៣នាក់។






