ឯកឧត្តម Jyri Järvaiaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ បានថ្លែងនូវការកោតសរសើរ កាកបាទក្រហមកម្ពុជាជា សមាគមជាតិឈានមុខគេ ក្នុងវិស័យមនុស្សធម៌ និងមានកេរ្តិ៍ឈ្មោះនៅឆាកអន្តរជាតិ។
ការបញ្ជាក់នេះធ្វើ ឡើងនាជំនួបសំណេះ សំណាល និងសម្តែងការគួរសម ជាមួយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទ ក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទ ក្រហមកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ២០២៣។
លោកជំទាវអគ្គលេខាធិការ បានមានប្រសាស៍ថា កាក បាទក្រហមកម្ពុជា មានកិច្ចសហប្រតិបត្តិការល្អជាមួយកាកបាទក្រហមហ្វាំងឡង់តាំងពីទសវត្សទី៩០ ដែលបានឧបត្ថម្ភគាំទ្រក្នុងកម្មវិធីជាច្រើន។ នៅឆ្នាំ ២០២២ នេះ កាកបាទក្រហមហ្វាំងឡង់ បានជ្រើសរើសកាក បាទក្រហមកម្ពុជា ក្នុងចំណោមកាកបាទក្រហម តំបន់អាស៊ីអាគ្នេយ៍ ដែលមានពេល៣ឆ្នាំ ពីឆ្នាំ២០២២ -២០២៣ កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងមូលដ្ឋាន ដែលឧបត្ថម្ភដោយ DG-ECHO តាមរយៈសហព័ន្ធអន្តរជាតិ (IFRC)”។
ឯកឧត្តម ឯកអគ្គរដ្ឋទូតហ្វាំងឡង់ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ជាសមាគមជាតិមួយឈានមុខគេ ក្នុងវិស័យមនុស្សធម៌ និងមានកេរ្តិ៍ឈ្មោះនៅឆាកអន្តរជាតិ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតហ្វាំងឡង់ បានមានប្រសាសន៍ថា លោកនឹងមកកម្ពុជាម្តងទៀត នាពេលអនាគត ដើម្បីជួយជំរុញការងារ កម្មវិធីលើកកម្ពស់សកម្ម ភាពមនុស្សធម៌ និងសុខភាពក្នុងមូលដ្ឋាន ផ្តល់បទពិសោធន៍ ឲ្យមាន ប្រសិទ្ធភាព”៕






