រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ ម៉ម ប៊ុនហេង បានបញ្ជាក់ថា ទោះបីកម្ពុជា មិនមានអ្នកឆ្លងថ្មី គ្រាដែលអ្នកជំងឺនៅសល់ត្រឹម៣នាក់ក្តី ប៉ុន្តែមិនមានន័យថា កម្ពុជាអស់ជំងឺកូវីដ១៩នោះឡើយ ត្បិតពិភពលោកនៅមិនទាន់ថមថយនៅឡើយ។
បើឯ.ឧ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង សង្កត់ធ្ងន់ថា វីរុសនៃជំងឺកូវីដ-១៩នេះ មិនទាន់ផុតរលត់ពីកម្ពុជានោះទេ ព្រោះវាអាចកើតឡើងវិញ តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ បើសិនជាពលរដ្ឋខ្វះការយកចិត្តទុកដាក់ការពារ និងទប់ស្កាត់។
រដ្ឋមន្ត្រីសុខាភិបាលរូបនេះ បានរម្លឹកឱ្យពលរដ្ឋបន្តការប្រុងប្រយ័ត្នចំពោះជំងឺនេះ តាមរយៈការអនុវត្តវិធានការរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល តាមរយៈការប្រើប្រាស់ម៉ាស់ ទឹកអាល់កុលឬ ជែល លាងដៃជាមួយទឹកស្អាតឱ្យបានញឹកញាប់។






