ថ្ងៃ៥ខែសីហា២០២០ស្អែកនេះជាខួបកំណើតគម្រប់ ៦៨ ឈានចូល៦៩ឆ្នាំរបស់ខ្ញុំ(៥សីហា១៩៥២-៥សីហា ២០២០)។
សូមអរគុណបងប្អូនដែលបានជូនពរខ្ញុំទោះបីខុសឆ្នាំក៏ដោយ ព្រោះខ្ញុំមានថ្ងៃកំណើតដល់ទៅពីរ៖
១.ថ្ងៃ៤មេសា១៩៥១ដែលខ្ញុំបានបកស្រាយម្តងរួច ហើយគឺថ្ងៃ៤មេសាយកថ្ងៃចូលបំរើកងទ័ពតាមការអំពាវនាវរបស់សម្តេចឪសម្តេចព្រះនរោតម្តសីហនឆ្នាំ១៩៧០។
ឯឆ្នាំ ១៩៥១ដោយអ្នកវាយអង្គលីលេខវាយច្រឡំនិងយកទៅផ្សាយល្ងាចថ្ងៃ ៨ មករា ១៩៧៩ ក្រោយពេលខ្ញុំត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស។ពេលនោះខ្ញុំមិនបានកែតម្រូវទេព្រោះចង់ឱ្យខ្លួនមានអាយុច្រើនបន្តិចដោយសារកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាយុមិនទាន់គ្រប់២៧ឆ្នាំផង។
២.ថ្ងៃកំណើតពិតប្រាកដរបស់ខ្ញុំគឺថ្ងៃ ៥ សីហា ១៩៥២ ត្រូវនឹងថ្ងៃអង្គារ១៥កើតខែស្រាពណ៏ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។ទោះជូនពរ៦៩ឆ្នាំឬ៧០ឆ្នាំគឺទទួលបានទាំងអស់និងសូមអរគុណសម្រាប់ការស្រឡាញ់រាប់អាន។
ការបញ្ជាក់របស់ខ្ញុំខាងលើសំដៅបញ្ជាក់ តើថ្ងៃកំណើតពិតប្រាកដមួយណា។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕





