ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា នៅថ្ងៃនេះ មិនមានករណីជាសះស្បើយ និងករណីឆ្លងថ្មី នៃវីរុសកូវីដ១៩នោះទេ។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុស កូវីដ-១៩ មានចំនួនសរុប២៧៤នាក់ (ស្ត្រី៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៧២នាក់ (ស្រី៥៤នាក់ និងបុរស២១២នាក់) និងអ្នកសម្រាកព្យាបាល២នាក់៕






