(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០)៖ មនុស្សចំនួន៣នាក់ ក្នុងនោះមានព្រះសង្ឈ១អង្គ បានរងគ្រោះដោយសត្វពស់ចឹក ។នេះបើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់នៅយប់ ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២០នេះ ។
ជនរងគ្រោះទាំង៣នាក់ ត្រូវ ពស់ចឹក តែនៅកន្លែងផ្សេងពីគ្នាត្រូវបានគ្រូពេទ្យដឹកតាមរថយន្តយកមកមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់គ្មានអ្នកស្លាប់នោះឡើយ។
លោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាតបានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ ព្រះតេជគុណព្រះនាម ចាន់ មករា ព្រះជន្ម១៨ វស្សា គង់នៅវត្តជប់វារី ចូលមកដល់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នៅម៉ោង៦និង១៣នាទី ត្រូវពស់ចឹក នៅត្រង់មេជើង និងម្រាមជើង ស្តាំ នៅពេលនិមន្តចុះពីកុដិ តែមិនស្គាល់ប្រភេទពស់ចឹកទេតាមការពិនិត្យ និងតាមធ្វើការសន្និដ្ឋានរបស់គ្រូពេទ្យសត្វពស់នោះប្រហែល គ្មានពិស ហើយ សុខភាព ព្រះសង្ឃ មានភាពធូរស្បើយ ជាធម្មតា ។
ឈ្មោះ មាឌ សុវត្ថិ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិ ជប់វ៉ារី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះចូលមកដល់មន្ទីរពេទ្យព្រះនេត្រព្រះ នៅម៉ោង ៦និង៤៨នាទី ត្រូវពស់ចឹកត្រង់ជើងឆ្វេង នៅពេលទៅ ចាប់សត្វកណ្តូប នៅវាលស្រែ នៅចំណុច ពាមស្រមោច ហើយសាម៉ី ខ្លួនមិនស្គាល់ ប្រភេទពស់នោះទេ តាមការពិនិត្យ ឃើញមានសញ្ញា ដូចជាហើម នៅកន្លែង ខាំ និងឈឺកន្លែងខាំ មិនមានហូរឈាមកន្លែងខាំ និងវិបត្តិ ប្រពន្ធ័ប្រសាទទេ ការធ្វើតេស្ត ឈាម កក ឃើញថា ឈាមមិនកកទេ ជាការសន្និដ្ឋាន របស់ក្រុមគ្រូពេទ្យតាមរោគសញ្ញាជាពស់ជាប្រភេទ ពស់មានពិសដូចជា ពស់ស្រកាចាស់ ឬ ពស់ខៀវជាដើម ដោយបានប្រើប្រាស់ Vaccin ពួក Hematopolly valentines ចាក់អស់ ៤ដបចំពោះ ស្ថានភាព អ្នកជម្ងឺ មានសភាពធូរស្រាល ជាធម្មតា តែបន្តការតាមដានជាប្រចាំ និងឈ្មោះ សំ លីង ភេទ ប្រុស អាយុ ៥៣ ឆ្នាំ រស់នៅភូមិ សលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះចូលមកដល់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នៅម៉ោង ៨យប់ ពស់ចឹកចំជើង ខាងឆ្វេង នៅពេល ទឹកក្នុងវាលស្រែ តែគាត់មិនស្គាល់ ប្រភេទ ពស់ចឹកនោះទេតាមការពិនិត្យនៅពេលចូលមកពេទ្យ ឃើញមានរោគសញ្ញា សំខាន់ៗអ្នកជម្ងឺ ពិបាកដកដង្ហើម ងងុយដេក ទន់ត្របកភ្នែក ទន់ដៃជើង ឈឺពោះ ហើម និងជាំកន្លែងខាំជាការសន្និដ្ឋាន របស់ក្រុមគ្រូពេទ្យជាករណី ពស់មានពិសដូចជាពស់ពស់វែក ឬ ពស់វែកស្រង៉ែ ឬពស់វែកក្របីជាដើម ដោយត្រូវប្រើប្រាស់ Vaccin Neuro-pollyvallent អស់១០ដប និង បន្ទាប់ពីមានភាពធូរស្រាលខ្លះ បានបញ្ជូនមកធ្វើការសង្គ្រោះ និងតាមដានបន្ត នៅមន្ទីរពេទ្យខេត្ត មិត្តភាព កម្ពុជា-ជប៉ុនមង្គលបូរីចំពោះ ស្ថានភាព បានធូរស្រាល និងអាចហូប បបរបាន និងកំពុងបន្តការតាម ដាន។លោកឡេច័ន្ទ សង្វាត បានធ្វើការអំពាវនាវ និងសំណូមពរ ចំពោះបងប្អូន ប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន ក្នុងការដើរហើរ ពេលយប់ពិសេសមុខរបរ ចាប់កណ្តូប ចង្រិត និងឆ្លុះសត្វពេលយប់ ក្នុងព្រៃ ឬមានស្មៅឧបទ្រុប ត្រូវប្រុងប្រយត្ន័ខ្ពស់ និងករណីមានពស់ចឹក ត្រូវប្រញាប់បញ្ជូនមកកាន់មន្ទីរពេទ្យដែលនៅជិតផ្ទះឲ្យបានលឿនជាទីបំផុតដើម្បីសង្រ្គោះ ព្រោះមានតែមន្ទីរពេទ្យរដ្ឋទេ ទើបមានគ្រូពេទ្យដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ពិសេស មានវ៉ាក់សាំងព្យាបាលពស់ចឹក ដើម្បីផ្តល់ការព្យាបាលនិងសង្រ្គោះ ៕
ដោយ៖ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)






