សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មាន ប្រសាសន៍ថា រាជធានីភ្នំពេញ នៅខ្វះខាតទឹកស្អាតប្រើ ប្រាស់ ប្រមាណ១៥ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ។
បើតាមសម្តេចតេជោ ក្នុងមួយថ្ងៃរាជធានីភ្នំពេញ មានតម្រូវការទឹក ស្អាតប្រើប្រាស់ ៧៥ម៉ឺនម៉ែត្រគីប គ្រាដែលរដ្ឋាករស្វយ័តទឹកស្អាត អាចមានសមត្ថភាពត្រឹមតែ៦០ម៉ឺនម៉ែត្រគីប។
សម្តេចតេជោ បានស្នើឲ្យក្រុមហ៊ុនប៉ាងស៊ី របស់បារាំងជួយពន្លឿន សាងសង់ឲ្យបានឆាប់រហ័ស ដើម្បីដោះស្រាយទឹកស្អាតប្រើប្រាស់ជូនប្រជាពលរដ្ឋ។






