តេហេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានចាប់ខ្លួនមនុស្ស ៧នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារភេរវកម្មដ៏សាហាវនាពេលថ្មីៗនេះ លើទីសក្ការបូជាសាសនាមួយនៅក្នុងទីក្រុង ស៊ីរ៉ាស (Shiraz) ភាគខាងត្បូង។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបានចាប់ខ្លួនរួម មានមនុស្សម្នាក់ ជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការប្រព្រឹត្ត “អំពើភេរវកម្ម” ក្រៅពីអ្នកបាញ់ប្រហារ ខណៈដែលមនុស្ស៦នាក់ផ្សេងទៀត បានគាំទ្រនៅក្នុងទង្វើនេះ។ អ្នកគោរពបូជាសរុបចំនួន ១៣នាក់ រួមទាំងស្ត្រីម្នាក់ និងកុមារ២ នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារដែលធ្វើឡើងដោយ “ភេរវករ” ប្រដាប់ដោយអាវុធធុនធ្ងន់នៅឯទីសក្ការបូជា សា ឆឺរ៉ា (Shah Cheragh) ក្នុងទីក្រុង ស៊ីរ៉ាស (Shiraz )កាលពីថ្ងៃពុធ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






