បាកដាដ៖ យោធាអ៊ីរ៉ាក់ បាននិយាយថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ចំនួនប្រាំនាក់ ត្រូវបានសម្លាប់ ដោយម្នាក់ស្ថិតក្នុងចំណោមនោះ ជាមេដឹកនាំ IS នៅក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃពុធ នៅក្នុងតំបន់ភ្នំមួយ ក្នុងខេត្តនីនីវេ ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក មហាមេដ អាល់-ស៊ូដង់ស៊ីយ៉ា (Mohammed Shia al-Sudani) បានជួបប្រជុំជាមួយមេបញ្ជាការយោធាកំពូល ដោយបានទាមទារឱ្យមានការវាយតម្លៃឡើងវិញ យ៉ាងទូលំទូលាយអំពីផែនការ ដែលបានបង្កើតឡើងប្រឆាំងនឹងសំណល់ភេរវករ និងការផ្លាស់ប្តូរយុទ្ធសាស្ត្រយោធាដែលប្រតិបត្តិការណ៍នៅក្នុងតំបន់។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជ្រុលនិយម ដើម្បីបង្ក្រាបសកម្មភាពកាន់តែខ្លាំងរបស់ពួកគេ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






