ប៉ូលីសបាននិយាយថា ខ្មាន់កាំភ្លើងដែលបានសម្លាប់មនុស្ស ៦ នាក់នៅសាលារៀនមួយក្នុង Nashville រដ្ឋ Tennessee (ថេនណេសស៊ី) កាលពីថ្ងៃច័ន្ទបានទិញកាំភ្លើងចំនួន៧ដើម ដោយស្របច្បាប់ ហើយលាក់វានៅក្នុងផ្ទះ។ ប៉ូលិសនិយាយថា ជនសង្ស័យស្ថិតក្រោម “ការមើលថែរបស់វេជ្ជបណ្ឌិតសម្រាប់ជំងឺផ្លូវចិត្ត។
រដ្ឋ Tennessee មិនមានច្បាប់ដែលអនុញ្ញាតឱ្យប៉ូលិសរឹបអូសកាំភ្លើងពីជនសង្ស័យដែលប្រើហិង្សានោះទេ។ ប៉ូលីសបាននិយាយទៅកាន់ឪពុកម្តាយរបស់ជនសង្ស័យ Audrey Hale (អូទ្រី ហេល) ដែលត្រូវបានសម្លាប់ដោយប៉ូលីសក្នុងរយៈពេលមិនដល់១៥ នាទីផង បន្ទាប់ពីការវាយប្រហារនោះបានចាប់ផ្តើម។
Hale ជាអ្នកកែភេទ និងជាអតីតសិស្សនៅសាលានោះ ត្រូវបានប្រដាប់ដោយកាំភ្លើងចំនួនបី រួមទាំងកាំភ្លើងពាក់ កណ្តាលស្វ័យប្រវត្តិផងដែរ។ ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីឃាតករ បានធ្វើការត្រួតពិនិត្យទីតាំង គូសផែនទី និងសរសេរអ្វីដែលប៉ូលីសពណ៌នាថាជា “ការបង្ហាញ ។
អ្នកនាំពាក្យប៉ូលិសបាននិយាយថា អ្នកវាយប្រហារមិនបានកំណត់គោលដៅលើមនុស្សណាម្នាក់ជាពិសេសនោះទេ ប៉ុន្តែបានកំណត់គោលដៅ “សាលារៀននេះ អគារព្រះវិហារនេះ។ ឪពុកម្តាយរបស់ Hale គិតថាជនសង្ស័យមានកាំភ្លើងតែមួយដើម ប៉ុន្តែក៏ត្រូវបានលក់ទៅហើយ។ មេប៉ូលីស Nashville លោក John Drake បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេជឿថាជនសង្ស័យ “មិនគួរមានអាវុធនោះទេ” ហើយមិនដឹងថាជនសង្ស័យ “បានលាក់អាវុធជាច្រើននៅក្នុងផ្ទះផងដែរ”៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច






