ប្រធានាធិបតីចិន លោក ហ្សុី ជីនពីង និងនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេត្រូ សាន់ឆេស បានពិភាក្សាអំពីប្រធានបទសំខាន់ៗទាក់ទងនឹងសន្តិភាព និងកិច្ចសហប្រ តិបត្តិការសេដ្ឋកិច្ចពិភពលោក កាលពីថ្ងៃសុក្រ ។
លោកទាំងពីរបានព្រមព្រៀងគ្នាថា ចិន និងអេស្ប៉ាញគួរតែបន្តប្រកាន់ខ្ជាប់នូវពហុភាគីនិយម ការពារសន្តិភាពពិភពលោក និងទប់ ទល់នឹងបញ្ហាប្រឈមនានា ជា .សកលតាមរយៈការសន្ទ នា និងកិច្ចសហប្រតិបត្តិការ។
លោក សាន់ឆេស កំពុងធ្វើទស្សនកិច្ចនៅប្រទេសចិន ជាផ្នែកមួយនៃខួបលើកទី៥០ នៃទំនាក់ទំនងការទូត។
មុនពេលកិច្ចប្រជុំថ្នាក់ខ្ពស់ លោកក៏បានចូលរួមវេទិកា បូអៅ សម្រាប់អាស៊ីនៅខេត្ត ហៃណាន ភាគខាងត្បូងប្រទេសចិនផងដែរ។
ក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ ប្រទេសចិន និងអេស្ប៉ាញបានកសាងទំនាក់ទំនងមិត្តភាពយ៉ាងជ្រាល ជ្រៅ តាមរយៈការជួបប្រជុំកម្រិតខ្ពស់ ជាញឹកញាប់ និងការផ្លាស់ប្តូរប្រជាជន។
ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការពង្រីកគួរឱ្យកត់សម្គាល់ស្ទើរតែទ្វេដងនៅចន្លោះឆ្នាំ ២០១៧ និង ២០២២ ពី ៣២ ពាន់លានអឺរ៉ូ ដល់ ៥៧.៧ ពាន់លានអឺរ៉ូ ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






