ប្រទេសកូរ៉េខាងជើង បាននិយាយថា ទាហានអាមេរិក Travis King (ត្រាវីស ឃីង) បានឆ្លងចូលទៅក្នុងទឹកដីរបស់ខ្លួនកាលពីខែមុន ដោយសាតែមានការធ្វើបាបអមនុស្សធម៌ និងការរើសអើងពូជសាសន៍” នៅក្នុងជួរកងទ័ព។
បុរសឯកជនអាយុ២៣ឆ្នាំនេះ បានឆ្លងកាត់ព្រំដែន ពីប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ ខែកក្កដា។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោក King បានសារភាពថា លោកបានធ្វើការឆ្លងកាត់ខុសច្បាប់ និងចង់ជ្រកកោននៅប្រទេសភាគខាងជើងនេះ។
ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនមិនអាចបញ្ជាក់ការពិតត្រឹមត្រូវនៃការអះអាងនេះទេ ដែលនេះជាការបញ្ជាក់លើកដំបូងរបស់ទីក្រុងព្យុងយ៉ាង។
សហរដ្ឋអាមេរិកកំពុងព្យាយាមចរចា លើការដោះលែងលោកឃីង ដោយមានជំនួយពីបញ្ជាការអង្គការសហប្រជាជាតិគ្រប់គ្រងតំបន់ព្រំដែន ហើយក៏បានទូរស័ព្ទផ្ទាល់ទៅកាន់កងទ័ពកូរ៉េខាងជើងផងដែរ។ ឆ្លើយតបទៅនឹងរបាយការណ៍របស់កូរ៉េខាងជើងកាលពីថ្ងៃពុធ មន្ត្រីមន្ទីរបញ្ច កោណបាននិយាយថា អាទិភាពរបស់ពួកគេ គឺដើម្បីឱ្យលោកឃីង វិល ត្រលប់មកផ្ទះវិញដោយសុវត្ថិភាព “តាមរយៈបណ្តាញ ដែលមានទាំងអស់”៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច






