CNN:ព្យុះអេលីយ៉ាស បានធ្វើឱ្យមានភ្លៀងធ្លាក់ជាច្រើនខែ ខណៈ ព្យុះនេះបានបោកបក់ពេញ ប្រទេសក្រិកកាលពីថ្ងៃពុធ ត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីព្យុះ ដាញែល (Daniel) បានសម្លាប់មនុស្ស ១៧នាក់នៅក្នុងប្រទេសអឺរ៉ុបភាគខាងត្បូង។
សេវាកម្មសង្គ្រោះក្រិក បាននិយាយថា ខ្លួនបានផ្លាស់ប្តូរមនុស្សជាង៣,០០០នាក់ទៅកាន់ទីតាំង មានសុវត្ថិភាពជាងនេះចាប់តាំងពីថ្ងៃអង្គារ ដោយសារអាកាសធាតុកាន់តែយ៉ាប់យ៉ឺន។
កាលពីយប់ថ្ងៃពុធ មូលដ្ឋានទិន្នន័យអាកាសធាតុធ្ងន់ធ្ងររបស់អឺរ៉ុប (ESWD)បានប្រកាសថា ភ្លៀងបានធ្លាក់ចុះក្នុងរយៈពេល ២៤ម៉ោងមុន។
ព្យុះរំពឹងថានឹងបន្តយ៉ាង ហោចណាស់រហូតដល់ថ្ងៃព្រហស្បតិ៍ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង ព្រិលធ្លាក់ និងផ្គរលាន់ នេះបើយោងតាមសេវាឧតុនិយមរបស់ប្រទេសក្រិក។
ព្យុះនេះកំពុងជះឥទ្ធិពលជាចម្បងទៅលើភាគកណ្តាលនៃប្រទេសក្រិក ដែលជាតំបន់មួយរងឥទ្ធិពលរបស់ព្យុះដានីយ៉ែល ដែលបានបោកបក់ប្រទេសកាលពីដើមខែកញ្ញា និងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ប្រែក្លាយភូមិទៅជាបឹងនិងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧នាក់ ។
ប្រទេសក្រិក គឺជាប្រទេសមួយក្នុងចំនោមប្រទេស និងដែនដីយ៉ាងហោចណាស់ចំនួន១០ ដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរក្នុងខែនេះ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






