នៅថ្ងៃសៅរ៍ ១៤ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម H.E. Francisco Kalbuadi Lay ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច រដ្ឋមន្ត្រីទេសចរណ៍ និងបរិស្ថានប្រទេសទីម័រខាងកើត។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានលើកទឹកចិត្តឱ្យទីម័រខាងកើតចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនានារបស់អាស៊ាន ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ក្នុងការកសាងសមត្ថភាព ទេសចរណ៍ និងទីផ្សារប្រកបដោយចីរភាព។






