អាមេរិកយល់ព្រមលក់យន្តហោះគ្មានមនុស្សបើក ប្រដាប់អាវុធ តម្លៃ៤ពាន់លានដុល្លារ ឱ្យឥណ្ឌា
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់ដ៏មានសក្តានុពលនៃយន្តហោះគ្មានមនុស្សបើក កាំជ្រួច និងឧបករណ៍ផ្សេងទៀតចំនួន ៣១គ្រឿងទៅឱ្យប្រទេសឥណ្ឌាក្នុងតម្លៃជិត៤ពាន់លានដុល្លារ។
កិច្ចព្រមព្រៀងយន្តហោះគ្មានមនុស្សបើក MQ-9B Predator ត្រូវបានប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Narendra Modi ទៅកាន់សហរដ្ឋអាមេរិក ក្នុងខែមិថុនា ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងនេះ នឹងត្រូវបញ្ជាក់នៅពេលនេះបន្ទាប់ពីមានការអនុម័តពីសភាអាមេរិក។
មន្ទីរបញ្ចកោណបាននិយាយថា វារួមបញ្ចូលទាំងការលក់យន្តហោះគ្មានមនុស្សបើក MQ-9B Sky Guardian ប្រដាប់ ដោយអាវុធចំនួន ៣១ គ្រឿង កាំជ្រួច AGM-114R Hellfire ចំនួន ១៧០ គ្រឿង គ្រាប់បែកឡាស៊ែរទំហំ៣១០គ្រាប់ ឧបករណ៍ទំនាក់ ទំនង និងការឃ្លាំមើល និងគ្រាប់បែករអិលដ៏ជាក់លាក់មួយ។
កាលពីថ្ងៃព្រហស្បតិ៍ មន្ទីរបញ្ចកោណបាននិយាយថា កិច្ចព្រមព្រៀងយន្តហោះគ្មានមនុស្សបើក ដែលបានស្នើឡើងជាមួយឥណ្ឌា “នឹងគាំទ្រគោល នយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយជួយពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រអាមេរិក និងឥណ្ឌា”៕
BBC NEWS






