នៅរសៀលថ្ងៃព្រហស្បតិ៍ ៣ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញទៅទស្សនាស្នាក់ការកណ្តាលនៃគណៈកម្មការសេដ្ឋកិច្ចសម្រាប់តំបន់អាមេរិកឡាទីន និងការីប៊ីន (ECLAC) ព្រមទាំងបានជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការនេះ គឺលោក José Manuel Salazar-Xirinachs ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញកិច្ចសហប្រតិបត្តិការ និងកិច្ចសហការដែលអាចធ្វើទៅបានរវាងអាស៊ាន និង ECLAC នៅក្រោមក្របខណ្ឌភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-ស៊ីលី។






